**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រទី ២២ ខែវិច្ឆិកាថា រុស្ស៊ីនឹងបន្តធ្វើតេស្តមីស៊ីល លឿនជាងសំឡេង Oreshnik ថ្មីរបស់ខ្លួនក្នុងការប្រយុទ្ធ។

លោក ពូទីន បាននិយាយមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបាញ់អាវុធរយៈចម្ងាយមធ្យមថ្មីចូលទៅក្នុងអ៊ុយក្រែនជាលើកដំបូងដែលជាជំហានដែលលោកបាននិយាយថាត្រូវបានជំរុញដោយអ៊ុយក្រែនប្រើប្រាស់មីស៊ីលផ្លោងរបស់អាម៉េរិកនិងមីស៊ីលឆ្លងទ្វីបរបស់អង់គ្លេសដើម្បីវាយប្រហាររុស្ស៊ី។

លោកបានពណ៌នាអំពីការប្រើប្រាស់មីស៊ីល Oreshnik  ជាលើកដំបូងថាជាការធ្វើតេស្តជោគជ័យ ហើយបាននិយាយថា ការវាយប្រហារដោយមីស៊ីលនេះនឹងកើតឡើងជាបន្តបន្ទាប់ទៀត។

លោក ពូទីន បាននិយាយនៅក្នុងសេចក្តីអធិប្បាយតាមទូរទស្សន៍ទៅកាន់មន្ត្រីការពារជាតិ និងអ្នកអភិវឌ្ឍមីស៊ីលថា៖«យើងនឹងបន្តការសាកល្បងទាំងនេះ រួមទាំងក្នុងលក្ខខណ្ឌប្រយុទ្ធ អាស្រ័យលើស្ថានភាព និងលក្ខណៈនៃការគំរាមកំហែងផ្នែកសន្តិសុខលើប្រទេសរុស្ស៊ី។ លើសពីនេះ យើងមានស្តុកអាវុធបែបនេះរួចរាល់សម្រាប់ប្រើប្រាស់»។

មីស៊ីល កម្រិត មធ្យម មានសមត្ថភាពវាយប្រហារបានរយៈ ចម្ងាយ ពី ៣០០០ គីឡូម៉ែត្រ ទៅ ៥៥០០ គីឡូម៉ែត្រ ដែល អាច បាញ់ បាន គ្រប់ ទីកន្លែង នៅ អឺរ៉ុប ឬ ភាគ ខាងលិច សហរដ្ឋអាម៉េរិក ពី រុ ស្ស៊ី។ អ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងថា លក្ខណៈពិសេសថ្មីនៃមីស៊ីល Oreshnik គឺថាវាផ្ទុកក្បាលគ្រាប់ជាច្រើនដែលមានសមត្ថភាពវាយប្រហារក្នុងពេលដំណាលគ្នានូវគោលដៅផ្សេងៗគ្នា ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយដែលត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

វិមានក្រឹមឡាំង អះអាងថា ការបាញ់មីស៊ីល Oreshnik គឺជាការព្រមានដល់លោកខាងលិច ប្រឆាំងនឹងការចាត់វិធានការ និងការសម្រេចចិត្ត ដោយមិនប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការគាំទ្រអ៊ុយក្រែន។ មីស៊ីល Oreshnik ត្រូវបានបាញ់ដោយធម្មតា មិនមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ៕

អត្ថបទដែលជាប់ទាក់ទង