**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ភ្នំពេញ៖ ពីវេទិការអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ ក្នុងសាលាបឋមសិក្សាពងពស់ និងផ្លូវបេតុង ប្រវែង ៤ ៦០០ម៉ែត្រ ស្ថិតនៅក្នុងវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាហារូបករណ៍ ស សុខា បានផ្តល់ជូនក្មួយៗសិស្សានុសិស្ស ក្នុងរយៈពេលដ៏ខ្លី សរុបជិត ២ពាន់កន្លែង នៅតាមស្ថាប័នគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។

ឯកឧត្តមអភិសន្តិបណ្ឌិត បានរម្លឹកថា កន្លងមកអាហារូបករណ៍ ស សុខា ដែលបានផ្ដល់ជូនសិស្ស និស្សិត មានចំនួនច្រើនដែរ ប៉ុន្តែនិន្នាការនៃការស្នើសុំហាក់ដូចជាពុំសូវពុះកញ្ជ្រោលដូចឆ្នាំនេះទេ ពោលគឺឆ្នាំកន្លងទៅ មានអាហារូបករណ៍ នៅសល់ជាច្រើនកន្លែង ទោះបីជាមានចលនាជំរុញ និងលើកទឹកចិត្តយ៉ាងសកម្មក៏ដោយ។

ឯកឧត្តម បានបន្ថែមថា«ឆ្នាំនេះ គិតត្រឹមតែជាង ១០ថ្ងៃ អាហាររូបករណ៍រាប់ពាន់កន្លែង ត្រូវបានផ្ដល់ជូនសិស្សានុសិស្សទាំងអស់។ ក្រុមការងារកំពុងស្នើសុំបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ក្មួយៗ បានសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ដែលនេះគឺជាបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំ»។

ភ្ជាប់នឹងប្រធានបទស្ដីពីអាហារូបករណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថាវិស័យអប់រំ គឺជាថ្នាលបណ្តុះបណ្ដាលមួយដ៏មានសារ:សំខាន់បំផុត សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ដែលជាយុវជនបន្តវេន និងចូលរួមអភិវឌ្ឍសង្គមជាតិប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡងចប់សញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ ដោយមានអាយុខ្លះទើបតែ ១៦ឆ្នាំប៉ុណ្ណោះ បានប្រឡងជាប់ និងឈានជើងចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជាកត្តាមួយបានបង្ហាញថា វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនជាលំដាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យអាណាព្យាបាល បន្តលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនៗឱ្យខិតខំសិក្សា និងបន្តគាំទ្រពួកគេឱ្យសម្រេចចិត្តតាមចំណង់ជំនាញ សមត្ថភាព និងទេពកោសល្យសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។

ក្នុងឱកាសនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង ប្រវែង ៤ ៦០០ម៉ែត្រ នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ដែលលោកទាំងពីរ តែងតែមានការយកចិត្តទុកដាក់រួមចំណែកគាំទ្រវិស័យអប់រំជាមួយរាជរដ្ឋាភិបាលគ្រប់នីតិកាល៕

អត្ថបទដែលជាប់ទាក់ទង