**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

 

បាងកក៖ បើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអូស្រ្តាលី បានឱ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានស្រា ដែលសង្ស័យមានសារធាតុពុល នៅទីក្រុងមួយក្នុងប្រទេសឡាវ ខណៈវាគឺជាករណីស្លាប់សរុបទី៦។

ស្រ្តីវ័យក្មេងអាយុត្រឹម១៩ឆ្នាំខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាទីដែលរូបនាង ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ រីឯមិត្តភក្តិរបស់នាង ក៏បានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យថៃមួយផ្សេងទៀត។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា អូស្រ្តាលីនឹងបន្តកិច្ចប្រឹងប្រែង ជាមួយអាជ្ញាធរឡាវ ក្នុងការស៉ើបអង្កេតសោកនាដកម្មនេះ។ រដ្ឋាភិបាលឡាវ បានចេញមុខសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតជាបន្តបន្ទាប់ នៃភ្ញៀវទេសចរបរទេស ហើយ បានបន្ថែមថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា សរុបមក ទេសចរបរទេសចំនួន៦នាក់ហើយ ក្នុងនោះ២នាក់ជាជនជាតិដាណឺម៉ាក ២នាក់ជាជនជាតិអូស្រ្តាលី ម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិក បានស្លាប់ ក្រោយធ្វើដំណើរកម្សាន្ត នៅទីក្រុង Vang Vieng ប្រទេសឡាវ ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរបរទេស ខណៈនៅមានជនបរទេសប្រហែលជាង ១០នាក់ទៀត កំពុងបន្តសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ។ កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំនៅឡាវ ក៏បានចេញសារព្រមានផងដែរ ក្រើនរំលឹកឱ្យពលរដ្ឋខ្លួន បង្កើនការប្រុងប្រយ័ត្ន អំពីហានិភ័យនៃការពុលសារធាតុមេតាណុល ពេលទទួលទានគ្រឿនស្រវឹង ដោយបានណែនាំឱ្យពួកគេទិញតែពីអ្នកលក់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយត្រូវពិនិត្យមើលផលិតផល ឱ្យបានល្អិតល្អន់៕

អត្ថបទដែលជាប់ទាក់ទង