**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) នៅរសៀលថ្ងៃទី២៣ ខែវិចិ្ឆកាឆ្នាំ២០២៤នេះ បានជួបពិភាក្សាកាងារជាមួយឯកឧត្តម ដេវ រ៉ាច់ ហ្គីមៀ (Dev Rej Ghimire) ប្រធានរដ្ឋសភាជាន់ខ្ពស់ នេប៉ាល់ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅ ជូនចំពោះឯកឧត្តម ដេវ រ៉ាច់ ហ្គីមៀ ប្រធានរដ្ឋសភានេប៉ាល់ ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងព្រឹត្ដិការណ៍ដ៏សំខាន់ចំនួន២ នៅកម្ពុជា គឺកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិ ដើម្បីភាពអត់ឱន និងសន្ដិភាព (IPTP) និងសន្និសីទអន្ដរជាតិ នៃបណ្តាគណប្សនយោបាយអាស៊ីលើកទី១២ (ICAPP) ហើយបានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយ ជាមួយសម្តេចនាឱកាសនេះទៀត។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសនេប៉ាល់ ដែលតែងតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជារៀបចំទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សម្តេចបានគូសបញ្ជាក់ថា វត្តមានរបស់នេប៉ាល់ ជាមួយកម្ពុជា បានបង្ហាញពីឆន្ទៈនិងគោលបំណងស្រឡាញ់ការពារសន្តិភាព ជាពិសេសការរួមចំណែកដល់ការពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្ដិការនៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនងទាំងសងខាង។

ឯកឧត្តម ដេវ រ៉ាច់ ហ្គីមៀ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងនេប៉ាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទំាងពីរមានសក្តានុពលទេសចរណ៍និងវប្បធម៌ដូចគ្នា។

ឯកឧត្តមបានលើកឡើងថាប្រជាពលរដ្ឋកម្ពុជាជាច្រើនបានធ្វើដំណើរទស្សនានៅប្រទេសនេប៉ាល់ នៅក្នុងមួយឆ្នាំៗ ក្នុងនាមជាពុទ្ធសាសនិក ដោយសារនេប៉ាល់ជាទឹកដីដើមកំណើតរបស់ព្រះពុទ្ធ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ បានជូនពរដល់សភាកម្ពុជា ទទួលបានជោគជ័យនៅក្នុងការរៀបចំសម័យប្រជុំពេញអង្គលើកទី១១ (IPTP) ដើម្បីផលប្រយោជន៍រួមរបស់សកលលោក។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា វត្ដមានរបស់ឯកឧត្តមប្រធានរដ្ឋសភា និងគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ IPTP និងចូលរួមក្នុងសន្និសីទ ICAPP នៅកម្ពុជានាពេលនេះ បានបង្ហាញនូវការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ ហើយបានផ្ដល់កិត្ដិយស និងកិត្ដិនាមដល់កម្ពុជាដ៏ធំធេង នៅក្នុងឆាកអន្ដរជាតិ។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកឧត្តម ដេវ រ៉ាច់ ហ្គីមៀ សន្យាថានឹងពង្រឹងទំនាក់ទំនងសភាប្រទេសទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគីព្រមទំាងជំរុញលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជានឱ្យកាន់តែជិតស្និទ្ធដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ប្រទេសទំាងពីរឱ្យកាន់តែរីកចម្រើនលូតលាស់បន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង