**សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ**សម្តេចធិបតី៖ ប្រាកដណាស់ទាំងអ្នកវិនិយោគ និងទេសចរ នឹងមិនមកប្រទេស មានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ**ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ កសាងឡើងក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ**ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត**សម្តេចធិបតី៖ ផ្ទៃដីប្រមាណ ៨០% ដែលបោសសម្អាតគ្រាប់មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម**លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្ម ទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក**សម្តេចធិបតី៖ មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់**ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ស្ញប់ស្ញែងចំពោះសម្តេចតេជោ ដែលដឹកនាំប្រទេសចេញពីសង្រ្គាម រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍ**សម្តេចធិបតី៖ អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញលេញក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន**ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត៖ គំរូវីរភាពក្នុងការស្វែងរកសន្តិភាព របស់សម្តេចតេជោ នឹងក្លាយជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ**អនុរដ្ឋមន្ត្រី​អ៊ីរ៉ង់ បារាំង អាល្លឺម៉ង់ អង់គ្លេស នឹង​ជួប​ពិភាក្សា​ទ្វេភាគី​បញ្ហា​នុយក្លេអ៊ែរ

ឯកអគ្គរដ្ឋទូតកម្ពុជានិងថ្នាក់ដឹកនាំអ.ម.តប្រាប់ដល់និស្សិតកម្ពុជាកំពុងរៀននៅប្រទេសចិនត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយម្ចាស់ផ្ទះឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សានៃសមាគមសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិនប្រមាណ២៧០នាក់ត្រូវបន្តពង្រឹងចំណងមិត្តភាពជាមួយភាគីចិនឱ្យកាន់តែរឹងមាំដូចដែលថ្នាក់ដឹកនាំប្រទេសយើងទាំងពីរកំពុងអនុវត្តន៍តាំងពីអតីកាលរហូតមកដល់បច្ចុប្បន្ន។ការណែនាំនេះធ្វើឡើងក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅក្រុងប៉េកាំង និងក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ២៧០នាក់ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស ឯកឧត្តម គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរជន ដ៏ឆ្នើមរបស់កម្ពុជាក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដូច្នេះកូនខ្មែរគ្រប់រូបត្រូវសាមគ្គីភាពនិងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី បានផ្ដាំផ្ញើដល់និស្សិតកម្ពុជាទាំងអស់ត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក។ លោកជំទាវបណ្ឌិត បន្តថា ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដើម្បីបង្កើតទំនាក់ទំនងរវាងខ្មែរនិងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមថែរក្សាចំណងមិត្តភាពជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយការអភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៏ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗ។ ជាចុងក្រោយ លោកជំទាវ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែនៅក្នុងសាកលវិទ្យាល័យ៕

អត្ថបទដែលជាប់ទាក់ទង