**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ-ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខ។

កិច្ចប្រជុំក៏មានក៏មានការចូលរួមពីលោក-លោកស្រី អភិបាលរង តំណាងស្ថាប័នតុលាការ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកពាក់ព័ន្ធបានចូលរួម ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានដាក់បទញ្ជារដល់គ្រប់កងម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ចូលរួមការពារសន្តិសុខសណ្តាបធ្នាប់ជូនថ្នាក់ដឹកនាំ ពិសេសជាប្រមុខរាដ្ឋាភិបាលកម្ពុជា ឱ្យបានល្អប្រសេីរ ដោយត្រូវដាក់ពង្រាយកងកម្លាំងនៅតាមគោលដៅប្រារព្ធពិធី ក៏ដូចជាតាមគោលដៅនីមួយៗដែលបានកំណត់ សំដៅធ្វេីយ៉ាងណា ការពារសន្តិសុខឱ្យបានល្អប្រសេីរជូនថ្នាក់ដឹកនាំ។

សូមបញ្ជាក់ផងដែរថា តំបន់អភិវឌ្ឍន៍បឹងជម្រុកតេជោ ឈ្នះ-ឈ្នះ ត្រូវបានបញ្ចប់ជម្លោះដីធ្លីរ៉ាំរ៉ៃ ដោយគោលនយោបាយ ឈ្នះ-ឈ្នះ ក្រោមការសម្របសម្រួលដឹកនាំដោះស្រាយដោយផ្ទាល់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចជោគជ័យជាសមិទ្ធផលយ៉ាងត្រចះត្រចង់។ ក្រោយពេលដោះស្រាយបញ្ចប់នូវជម្លោះរ៉ាំរ៉ៃរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាពលរដ្ឋក៏ទទួលបាននូវដីកម្មសិទ្ធិស្របច្បាប់ និងមានការអភិវឌ្ឍរីកចម្រើនជាខ្លាំង ជាក់ស្ដែងមណ្ឌលសុខភាព សាលារៀន មានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់ទីកន្លែង មានផ្លូវបេតុងសម្រាប់បងប្អូនប្រជាពលរដ្ឋសមករាប់ធ្វេីដំណេីរដោយភាពងាយស្រួល ៕

អត្ថបទដែលជាប់ទាក់ទង