**សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បន្តបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**អភិបាលខេត្តតាកែវ ប្រាប់អភិបាលស្រុកសំរោងទើបតែងតាំងថ្មី ប្រឹងប្រែងគៀងគរអ្នកវិនិយោគិន ឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**លោកជំទាវ លឹម រស្មី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម អ៊ូច ភា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម ងួន រតនៈ ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**បទវិភាគ៖ “គំនិតផ្តួចផ្តើមចិន”ជំរុញអភិបាលកិច្ចសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញទស្សនកិច្ចស្វែងយល់ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គម នៅស្រុកពាមរក៍ ខេត្តព្រៃវែង**ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២**គណៈប្រតិភូ កោតសរសើរចំពោះការបដិសណ្ឋារកិច្ចរបស់កម្ពុជា និងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥**មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រគល់អាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន-ពលទាហាន**សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់**អាវរងាអំណោយដ៏ថ្លៃថ្លា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន ​កងពលតូច​ថ្មើរជើងលេខ៥១

ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត៖ គំរូវីរភាពក្នុងការស្វែងរកសន្តិភាព របស់សម្តេចតេជោ នឹងក្លាយជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក


ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តដឹកនាំដោយ ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។

សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

ឯកឧត្តម Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។

ឯកឧត្តម ក៏បានសម្តែងនូវការចងចាំមិនអាចបំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទី និងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។

សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។

សម្តេចតេជោ ក៏បានរំឭកផងដែរអំពីអតីតកាលដែលកម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់អាណានិគម ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។

ជាថ្មីម្តងទៀត ឯកឧត្តម Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ។

ជាចុងបញ្ចប់ សម្តេចតេជោ បានទទួលយកការអញ្ជើញរបស់ ឯកឧត្តម Dev Raj Ghimire និងជូនពរប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង