**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន**បាឡុងចិន១ ត្រូវបានគេប្រទះឃើញ នៅលើសមុទ្រឆ្ពោះទៅភាគខាងជើងរបស់តៃវ៉ាន់**រុស្ស៊ី ចោទសហរដ្ឋអាមេរិក ប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី**ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ និងទាហានកូរ៉េខាងជើង ៥០០នាក់ ត្រូវបានសម្លាប់ដោយមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេស**នគរបាលប្រឆាំងគ្រឿងញៀន ឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេ G9 ឃាត់មនុស្សប្រុសស្រីច្រើននាក់**សម្តេច ឃួន សុដារី៖ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានរបស់ IPTP បាននាំមកនូវការសម្រេចបានចក្ខុវិស័យនិងបំណងប្រាថ្នារួមដើម្បីសន្តិភាព វិបុលភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បន្តបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**អភិបាលខេត្តតាកែវ ប្រាប់អភិបាលស្រុកសំរោងទើបតែងតាំងថ្មី ប្រឹងប្រែងគៀងគរអ្នកវិនិយោគិន ឱ្យមកវិនិយោគក្នុងស្រុកកាន់តែច្រើនថែមទៀត**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**លោកជំទាវ លឹម រស្មី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»

រដ្ឋមន្ត្រីសុខាភិបាល ឆ្មក់ចុះពិនិត្យមណ្ឌលសុខភាពមួយចំនួន នៅទឹកដីខេត្តសៀមរាប ទាំងយប់

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឆ្លៀតចុះឆ្មក់ការប្រចាំការរបស់មន្រ្តី បុគ្គលសុខាភិបាល នៅមណ្ឌលសុខភាព ចំនួន ៣កន្លែង ដើម្បីពិនិត្យដំណើរការមណ្ឌលសុខភាព សំដៅធានាឱ្យបានការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃ ក្នុង១សប្តាហ៍។

មណ្ឌលសុខភាព ចំនួន ៣ កន្លែងក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖
១) មណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់
២)មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់
៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់។

កំឡុងការចុះពិនិត្យនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលអធ្រាត្រនោះ។ មណ្ឌលសុខភាពទាំង៣ ខាងលើ មានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការ ដែលមានឥរិយាបថ ហេដ្ឋារចនាសម្ព័ន្ធសមរម្យ និងការដឹកនាំការងារមណ្ឌលសុខភាពមានលក្ខណៈប្រសិទ្ធិភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថនិងការនិយាយស្តីប្រកបដោយការគួរសមថ្លៃថ្នូរបន្ថែមទៀត ដោយប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងឱ្យបានសមស្របតាមការប្រើប្រាស់។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា និងឈរនៅលើគោលជំហរ ដោយទំនុកចិត្ត សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ៕

អត្ថបទដែលជាប់ទាក់ទង