ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ក្រុមកីឡាករចំណុះយោធភូមិភាគទី៥ បន្តទៅហ្វឹកហាត់នៅសាលានាយទាហានសកម្ម ដើម្បីចូលរួមការប្រកួតកីឡាយោធា ឆ្នាំ២០២៥ អបអរសាទរ ខួបលើកទី៤៦ នៃទិវាជាតិជ័យជម្នះ ៧ មករា ជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នង នៅក្នុងរបបវាលពិឃាតប៉ុលពត។
ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានជូនពរដល់ក្រុមកីឡាករអង្គភាពចំណុះយោធភូមិភាគទី៥ទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីយកជ័យជម្នះជូនដល់អង្គភាព និងសូមជូនពរឲ្យបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត
ឡើយ៕