**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប**ឯកឧត្តមបណ្ឌិត លី ធុជ ទទួលជំនួបទ្វេភាគីជាមួយ អគ្គនាយកទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីនតាមព្រំដែន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បន្តបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបន្តបើកវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម។

វេទិកាសាធារណៈ ដែលរៀបចំឡើងនៅក្នុងបរិវេណវត្តតាមល់ ស្ថិតក្នុងឃុំអូរស្វាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម, រួមនិងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយករងរដ្ឋបាលស្រុក, មេឃុំ និងប្រជាពលរដ្ឋមកពីឃុំចំនួន៣ រួមមាន ឃុំស្រក ឃុំទ្រាន និងឃុំអូរស្វាយ សរុបប្រមាណ២០០នាក់។

តាមរយៈវេទិកាសាធារណៈនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពសំខាន់ចំនួន២ ក្នុងចំណោមការងារអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជន គឺកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ ព្រមទាំង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង