**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត**ព្រឹទ្ធសភានឹងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ**គណបក្សប្រជាជនកម្ពុជា សម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទីV នៅដើមឆ្នាំ២០២៥**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងនៅតាមព្រំដែន**ឧត្តមសេនីយ៍ឯក មួង សុធា អញ្ជើញបើកវគ្គបណ្តុះបណ្តាលមុខជំនាញ DNA នៅអគ្គស្នងការដ្ឋាននគរបាលជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខ របស់អាជ្ញាធរទន្លេសាប

រុស្ស៊ី ចោទសហរដ្ឋអាមេរិក ប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី

មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ឌ្រេ រូដេនកូ (Andrei Rudenko) បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី ២៤ ខែវិច្ឆិកាថា សហរដ្ឋអាម៉េរិកបានប្រើប្រាស់តៃវ៉ាន់ជាឈ្នាន់បញ្ឆេះភ្លើងសង្គ្រាម និងវិបត្តិនៅអាស៊ី។ លោកបានរំលឹកឡើងវិញពីការគាំទ្ររបស់រដ្ឋធានីម៉ូស្គូ ចំពោះជំហររបស់ចិនចំពោះតៃវ៉ាន់។

លោក អាន់ឌ្រេ រូដេនកូ លើកឡើងថា ៖«យើងមើលឃើញថា រដ្ឋធានីវ៉ាស៊ីនតោនរំលោភលើគោលការណ៍[ចិនតែមួយ] ខណៈសហរដ្ឋអាម៉េរិកកំពុងពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយទីក្រុងតៃប៉ិ ក្រោមពាក្យស្លោកនៃការរក្សាស្ថានភាពបច្ចុប្បន្ន និងបង្កើនការផ្គត់ផ្គង់សព្វាវុធ»។ មន្ត្រីរុស្ស៊ីរូបនេះបានបន្ថែមថា ៖«គោលដៅនៃការជ្រៀតជ្រែកជាក់ស្តែងរបស់សហរដ្ឋអាម៉េរិកនៅក្នុងកិច្ចការក្នុងតំបន់គឺដើម្បីបង្កហេតុជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងបង្កើតវិបត្តិនៅអាស៊ីដើម្បីបំពេញផលប្រយោជន៍អាត្មានិយមរបស់ខ្លួន»។

ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ទឹកដី​មិនអាចកាត់ផ្តាច់បានរបស់ខ្លួន ប៉ុន្តែ​រដ្ឋបាល​ក្រុងតៃប៉ិច្រានចោលការទាមទាររបស់ចិន។ គួរជម្រាបថា សហរដ្ឋអាម៉េរិក​គឺជា​អ្នក​គាំទ្រ​អន្តរជាតិ​ដ៏​សំខាន់ ​និង​ជាមេខ្លោងផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុតរបស់​កោះ​តៃវ៉ាន់ បើទោះបីជារដ្ឋធានីវ៉ាស៊ីនតោនមិនទទួលស្គាល់ក្រុងតៃប៉ិផ្នែកការទូតជា​ផ្លូវ​ការ​​ក៏ដោយ។ សូមរំឭកថា កាល​ពី​ខែ​កញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បាន​អនុម័ត​ថវិកា​ចំនួន ៥៦៧លាន​ដុល្លារ​ជា​ជំនួយ​យោធា​សម្រាប់កោះ​តៃវ៉ាន់។ ការណ៍នេះនាំឱ្យរុស្ស៊ីអះអាងថា រដ្ឋធានីមូស្គូកំពុងឈរជាមួយចិនលើបញ្ហាអាស៊ី រួមទាំងរិះគន់របស់សហរដ្ឋអាម៉េរិកជំរុញឱ្យពង្រីកឥទ្ធិពលរបស់ខ្លួន និងការប៉ុនប៉ងដោយចេតនាដើម្បីធ្វើឱ្យស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែក្ដៅគគុក។

សូមជម្រាបជូនថា យក្សកុម្មុយនីស្ដទាំង២ [ចិន-រុស្ស៊ី] បានប្រកាសភាពជាដៃគូ«គ្មានដែនកំណត់» កាលក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង មុនពេលចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែន ដែលបង្កឱ្យមានសង្រ្គាមឈ្លានពានទឹកដីដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ កាលពីខែឧសភាឆ្នាំ២០២៤នេះ បុរសដែលមានរហ័ស្សនាមខ្លាឃ្មុំទឹកក ពូទីន និងនាគរាជចិន លោក ស៊ី ជីនពីង ក៏បានសន្យាបង្កើត «សករាជថ្មី»នៃភាពជាដៃគូវាងគូប្រជែងដ៏មានឥទ្ធិពលបំផុតទាំងពីររបស់សហរដ្ឋអាម៉េរិក ដែលពួកគេចាត់ទុកជាអនុត្តរភាពនៃសង្រ្គាមត្រជាក់ដែលបានសាបព្រោះភាពវឹកវរជុំវិញពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង