ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២
ភ្នំពេញ៖ ក្នុងការបោះឆ្នោតកែសម្រួលសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា នារសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រឱ្យកាន់តួនាទីជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួស ឯកឧត្ដម ប្រាក់ សុខុន ដែលទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។