**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។

លោកជំទាវអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង​ និងស្ដារប្រទេសកម្ពុជាឡើងវិញ​ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដូចសព្វថ្ងៃនេះ។​

សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង