**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ**អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អនុញ្ញាតឱ្យអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមនៃទីក្រុងហ្សឺណែវ ចូលជួបសម្តែងការគួរសម**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងចុះពិនិត្យស្ថានភាពទឹកក្រោមដី ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**អគ្គលេខាធិការសហភាពអន្តរសភា បង្ហាញបំណងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត រវាង សហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា**ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២**បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជាសម្រាប់សកលលោក​**គណៈប្រតិភូអូស្ត្រាលី៖ អូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន**តំណាងអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​ “ពិភពលោកមួយដែលគ្មានមីន”**ក្រសួងយុត្តិធម៌ហ្វីលីពីន ទុកពេល៥ថ្ងៃឱ្យអនុប្រធានាធិបតី ចូលបំភ្លឺជុំវិញគម្រោងធ្វើឃាតប្រធានាធិបតី**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣**អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យប្រើប្រាស់ជណ្ដើរឈើថ្មីនៅជ្រុងអាគ្នេយ៍នៃរួតបាកានប្រាសាទអង្គរវត្ត

សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ (Celmira Sacramento) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប ក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញមកចូលរួមកិច្ចប្រជុំពេញអង្គ IPTP លើកទី១១។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើដំណើរវែងឆ្ងាយក្នុងរយៈពេល២ថ្ងៃពីទ្វីបអាហ្វ្រិក មកចូលរួមកិច្ចប្រជុំពេញអង្គលើកទី១១ IPTP នៅកម្ពុជានាពេលនេះគឺបង្ហាញពីឆន្ទៈដ៏ជ្រាលជ្រៅក្នុងការស្រឡាញ់សុខសន្តិភាព ហើយបានចូលរួមលើកកម្ពស់សន្តិភាព និងវប្បធម៌សន្ទនាជាមួយកម្ពុជា និងគ្រួសារ IPTP ទំាងមូលនៅពេលនេះ។

សម្តេចប្រធាន បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប ដែលមានគោលការណ៍លើកកម្ពស់ និងផ្តល់តម្លៃជូនស្រ្តី នៅក្នុងវិស័យនយោបាយដូចជាមានប្រធានរដ្ឋសភាជាស្រ្តី ហើយនៅក្នុងច្បាប់បោះឆ្នោតរបស់ខ្លួនបានផ្តល់ឱកាសដល់ស្រ្តី ជាប់ឆ្នោតដល់៤០%។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ទោះប្រទេសទាំងពីរនៅមិនទាន់ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាក្តី ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសសៅតូម៉េ ព្រីនស៊ីប នៅក្នុងការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប ក្នុងទសវត្សរ៍ឆ្នាំ៨០។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដោយផ្តើមចេញពីទំនាក់ទំនងប្រជាជន និងប្រជាជន ទំនាក់ទំនងរដ្ឋសភា និងរដ្ឋសភា ជាមូលដ្ឋានគ្រឹះដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាដើម។

លោកជំទាវ សែលមីរ៉ា សាក្រេមែនតូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ ព្រីនស៊ីប នាឱកាសនេះ។ លោកជំទាវ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ IPTP ប្រកបដោយអត្ថន័យសម្រាប់មនុស្សជាតិក្នុងភពផែនដី។

លោកជំទាវ បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់សភា និងប្រជាជនកម្ពុជា ជូនចំពោះលោកជំទាវ ក៏ដូចជាគណៈប្រតិភូទំាងអស់ ដែលបានមកចូលរួម IPTP។ នៅក្នុងអំឡុងពេលស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃមកនេះ លោកជំទាវទទួលបានអនុស្សាវរីយ៍ និងបទពិសោធល្អៗជាច្រើន ដែលមិនអាចបំភ្លេចបាននោះឡើយ។

លោកជំទាវប្រធានរដ្ឋសភា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី នៅក្នុងការភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ នៅក្នុងពេលឆាប់ៗខាងមុននេះ។ ទាំសម្តេច និងលោកជំទាវ បានយល់ស្របដូចគ្នាពីតម្លៃកិច្ចសហប្រតិបត្តិការទំាងទ្វេភាគី និងពហុភាគី ថាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងបរិបទពិភពលោកកំពុងប្រឈមក្នុងភាពស្មុគស្មាញមានហានិភ័យខ្ពស់ពីការប្រទាញប្រទង់បញ្ហាភូមិសាស្រ្តនយោបាយនោះ។

សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជាបើកចំហរក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការជាមួយមិត្ដភក្ដិបរទេសនៅជុំវិញពិភពលោក។ ក្នុងន័យនេះ រដ្ឋសភាកម្ពុជាក្នុងអាណត្ដិទី៧ បានបង្កើតក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា ជាមួយសភាជាមិត្ដចំនួន ១៦៧ ប្រទេស និងបង្កើតក្រុមជាតិអន្ដរសភានានាជាច្រើនទៀត។ជានិច្ចកាល រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ដើម្បីជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង