សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពី សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល។
កិច្វប្រជុំនេះធ្វើឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជា មួយស្ថាប័ន និងអង្គការដៃគូជាច្រើនទៀតរបស់ចិន ដោយធ្វើរយៈពេលពេញមួយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ទាប់ពីពិធីត្រូវបានបើកជាផ្លូវការរួចរាល់ នឹងមានកិច្ចប្រជុំនឹងបន្តជាមួយ កិច្ចប្រជុំ ពេញអង្គចំនួន៣វគ្គ ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣។ កិច្ចពិភាក្សានឹងចូលរួម ដោយអ្នកជំនាញនៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិន៕