**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២**អាវរងាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូននាយទាហាន ពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥**NEA នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ

គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ បានប្រមាណជាង៨លានបណ្ណ

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណជូនដល់ប្រជាពលរដ្ឋ ក្នុងនោះមានបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង ១០០% នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥%។

ក្នុងរយៈពេល ១ឆ្នាំដើមអណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអាទិភាពគន្លឹះទាំង៥ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងខ្ជាប់ខ្ជួន និងយកចិត្តទុកដាក់បំផុត។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយ ជាក់ស្តែង និងប្រាកដនិយមរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការធានាបាននូវសន្តិសុខនយោបាយនិងសន្តិសុខសេដ្ឋកិច្ច បញ្ចប់ភាពចម្រូងចម្រាសក្នុងសង្គមទាំងមូលនាពេលបច្ចុប្បន្ន ជាកិច្ចការបន្ទាប់របស់ក្រសួង ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់ ហើយក៏ជាពេលវេលាដែលយើងត្រូវងាកមកផ្តោតលើការងារស្នូលរបស់ក្រសួង ដែលជាឬសរយាង គឺសមរភូមិទី៣ ទី៤ និងទី៥ និងការងារបន្តបន្ទាប់ក្នុងការបម្រើប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងពីសេចក្ដីព្រាងរបាយការណ៍សង្ខេប បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ ដោយក្នុងនោះ ឯកឧត្តមបានថ្លែងថា ក្នុងការរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ, ក្រសួងបានខិតខំបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ថ្មីៗ ជាច្រើនលើការរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ការងារគ្រប់គ្រងនិងអភិវឌ្ឍវិស័យសំណង់ ការងារអភិវឌ្ឍលំនៅឋាន។ល។

បន្ថែមពីនេះ ក្រសួងក៏បានចូលរួមពង្រឹងភាពសុខដុមរមនាក្នុងសង្គម បង្កើតចលករនិងបរិយាកាសល្អសម្រាប់ធុរកិច្ចនិងការវិនិយោគ ជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុង ការរៀបចំគោលនយោបាយសាធារណៈ និងផែនការសកម្មភាពរបស់ខ្លួនបានច្បាស់លាស់ ព្រមទាំងជំរុញបង្កើន ចំណូលរបស់រដ្ឋ ដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ប្រជាពលរដ្ឋគ្រប់រូបមាន សិទ្ធិពេញលេញក្នុងការកាន់កាប់ដីធ្លី ការប្រើប្រាស់ដីធ្លីស្របទៅតាមសក្តានុពលដីប្រកបដោយប្រសិទ្ធភាពជា កត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមបានបន្តថា ការងាររដ្ឋបាលដីធ្លីជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ដើម្បីធានាប្រសិទ្ធភាពនៃរដ្ឋបាលដីធ្លី។ ក្រសួងមានវិធានការពង្រឹងសិទ្ធិលើដីធ្លី និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលគ្របដណ្តប់លើរាល់សកម្មភាពនៃការបង្កើត ការផ្ទេរ និងការកាន់កាប់ជាសិទ្ធិប្រត្យក្សផ្សេងទៀតដែលមានចែងក្នុងច្បាប់ទាំងឡាយរបស់កម្ពុជា ជាអាទិ៍ច្បាប់ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់ពាក់ព័ន្ធនឹងសហកម្មសិទ្ធិ និងលិខិតបទដ្ឋាន គតិយុត្តទាក់ទងនឹងកម្មសិទ្ធិ។

រដ្ឋបាលសុរិយោដី បានខិតខំប្រឹងប្រែងចុះបញ្ជីនិងចេញបណ្ណកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត លើអចលនវត្ថុនិងធ្វើការផ្ទេរសិទ្ធិលើអចលនទ្រព្យទាំងនោះជាផ្លូវការ ទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លីសំដៅបាន នូវទំនុកចិត្តនិងប្រសិទ្ធភាពនៃទីផ្សារដីធ្លី។

មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីរូបនេះ បានបញ្ជាក់ថា «គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន៨,១១៧,៥៣៣បណ្ណ ក្នុងនោះមាន៖ (១).បានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និង(២).បាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មាន ជំហានទី២ ប្រមាណ៥លានក្បាលដី ដោយឡែក ការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន៣,៥៧៨បណ្ណ។

*ការងារចុះបញ្ជីបន្ត៖
-បានចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិចំនួន ១០៨,០៨២ករណី
-បានចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ៥២,៧១៨ករណី
-បានចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ចំនួន៤៤បណ្ណ ស្មើនឹង ១,៥៥៦ហិកតា ១១៩អា
-បានចុះបញ្ជីបំបែកក្បាលដីបុរីចំនួន៤៤បុរី ស្មើនឹង ៧,១៤០បណ្ណ។

ក្រសួងបានបង្កើតក្រុមការងារប្រតិបត្តិការក្នុងរាជធានី ខេត្តគោលដៅចំនួន២៥ ដើម្បីសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច រកដំណោះស្រាយសម្អាតបញ្ជីករណីវិវាទដែលនៅសេសសល់ ដើម្បីបិទបញ្ចប់ ដើម្បីពង្រឹង សុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
*ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដី៖
-បានទទួលពាក្យបណ្តឹងចំនួន ២៣០ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២១៨ករណី) បានដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧០៤ករណី ក្នុងនោះ ដោះស្រាយបញ្ចប់ស្ថាពរចំនួន ២៩២ករណី មាន១,២៤២គ្រួសារ ទំហំ៥៣៦,៨៤ហិកតា ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ៣៥៨ករណី និងភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៤ករណី។

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០៣ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួល ពាក្យបណ្តឹងចំនួន ៩,៨១១ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន៩,៥៦៦ករណី ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ៤,៩០៩ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៣,៥៦២ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ១,០៩៥ករណី និងកំពុងដោះស្រាយចំនួន ២៤៥ករណី។

លទ្ធផលក្រុមដោះស្រាយវិវាទដីធ្លីចល័ត ក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន ៤,៨២៧ករណី (ក្នុងនោះបញ្ចប់ជាស្ថាពរចំនួន ២,៤២៥ករណី ច្រានចោល ពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតចំនួន១ ៤១៧ករណី, ភាគីស្នើសុំដកពាក្យបណ្តឹងចំនួន ៥៩៣ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣៩២ករណី)។

ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធនឹង ២៥,៣៩៩គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ៧,២០៦,២០ហិកតា។

*ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង៖
-បានទទួលពាក្យបណ្តឹងចំនួន ៦៩៦ករណី
-បានដោះស្រាយបញ្ចប់ចំនួន ១,៣១០ករណី។

គិតពីចាប់ផ្តើមអនុវត្តខែមេសា ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ក្រសួងបានទទួលករណីវិវាទចំនួន ៤,១៣៧ករណី ដោះស្រាយបញ្ចប់សរុបចំនួន ៣,៣៧២ករណី និងកំពុងដោះស្រាយចំនួន ៧៦៥ករណី។

*លទ្ធផលការដោះស្រាយរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
-បានទទួលពាក្យបណ្តឹងចំនួន ១ករណី
-បានដោះស្រាយបញ្ចប់ចំនួន ១០៧ករណី។

គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងចំនួន ២,០១២ករណី ដោះស្រាយសរុបបានចំនួន ១,៩៨១ករណី និងកំពុងដោះស្រាយចំនួន ៣១ករណី។

ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន២,១២១ករណី។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥,៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន១៤,៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី។

សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕

អត្ថបទដែលជាប់ទាក់ទង