**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី**ឯកឧត្តម ហេង សួរ ជួបពិភាក្សាជាមួយជំនួយការអគ្គនាយកទទួលបន្ទុកការងារ និងកិច្ចគាំពារសង្គម នៃអង្គការអន្តរជាតិខាងការងារ**បុណ្យចូលឆ្នាំខ្មែរ សមត្ថកិច្ចនៅតែរឹតបន្តឹងច្បាប់ចរាចរណ៍ ពិសេសការបន្តចាប់ជាតិស្រវឹង**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា

សម្តេច ឃួន សុដារី៖ ការប្តេជ្ញាចិត្តនិងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូទាំងអស់បានធ្វើឱ្យ IPTP លើកទី១១ ទទួលបានជោគជ័យ និងលទ្ធផលជាទីគាប់ចិត្ត

ភ្នំពេញ៖ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន ដារី ប្រធានរដ្ឋសភានិងជាប្រធានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូកិត្តិយសដែលបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ និងបានចែករំលែកបទពិសោធន៍ ទស្សនៈ ប្រកបដោយអត្ថន័យ ខ្លឹមសារ ដែលបង្ហាញឱ្យឃើញពីឆន្ទៈមោះមុតរួមគ្នា ក្នុងការលើកកម្ពស់យន្តការសភា វប្បធម៌សន្ទនាប្រកបដោយការយោគយល់ ការជឿទុកចិត្តគ្នា ដើម្បីមនុស្សជាតិលើភពផែនដី។

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នាឱកាសលៀងសាយភោជន៍ជូនគណៈប្រតិភូទំាអស់ ដែលបានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏មានតម្លៃរបស់គណៈប្រតិភូកិត្តិយសទាំងអស់បានធ្វើឱ្យសម័យប្រជុំ ទទួលបានជោគជ័យ សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្តថា “ កិច្ចសន្ទនាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញសន្តិភាព វិបុលភាព និងភាពសុខដុមរមនាសកលលោក។ យើងម្នាក់ៗ តាមតួនាទីរៀងៗខ្លួន ពិតជាបានរួមចំណែកដល់សន្តិភាព។ សូមបន្តសន្ទុះរួបរួមនូវការសន្ទនានេះជាមួយនឹងសកម្មភាពដ៏មានអត្ថន័យ ដែលផ្តល់លទ្ធផលជាក់ស្តែងសម្រាប់ប្រទេសជាតិនិងភពផែនដីរបស់យើង”។

សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែវិច្ឆិ កាឆ្នាំ២០២៤ មានគណៈប្រតិភូសភាបណ្តាប្រទេសសមាជិក និងដៃគូកិច្ចសហប្រតិបត្តិការជាង២០០នាក់ មកពីប្រទេសចំនួន៥៣ បានចូលរួមប្រមូលផ្តុំនូវគំនិត ទស្សនៈ និងបទពិសោធន៍ ពីអ្នកតំណាងរាស្រ្តនៅជុំវិញពិភពលោកនេះ ជំរុញឱ្យសម័យប្រជុំពេញអង្គ IPTP បានសម្រេចនូវឯកសារសំខាន់ចំនួនពីរមាន៖សេចក្តីប្រកាសទីក្រុងភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិនិងភពផែនដី។

IPTP ក៏បានប្រគល់ពាន់រង្វាន់សន្តិភាព៖ ដើម្បីមនុស្សជាតិនិងភពផែនដី ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមគ្គទេសក៍សន្តិភាពនៅកម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុសន្តិភាពនិងការផ្សះផ្សាជាតិ។

ជាមួយការអបអរសាទរចំពោះលទ្ធផលជាទីមោទនៈនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ បានផ្តល់ឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ ក៏ដូចជាបង្កើតចំណងមិត្តភាពថ្មីៗ ផងដែរ ព្រោះទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វេទិកា IPTP គឺជាឱកាសដ៏ល្អមួយក្នុងការកសាងមិត្តភាពយូរអង្វែង។

សម្តេចរដ្ឋសភាធិបតី បានជូនពរគណៈប្រតិភូទំាងអស់ដែលកំពុងស្នាក់នៅកម្ពុជាជួបតែសេចក្តីរីករាយ មានផាសុកភាព និងសូមឱ្យដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ពាំនាំយកនូវអន្សាវរីយ៍និងការចងចាំល្អៗ ពីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង