សម្តេចធិបតី៖ កម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនត្រឹមតែផ្ដល់ជូនវិនិយោគិននូវកន្លែងវិនិយោគប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈប្រទេសកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់ដែលមានសក្ដានុពលលើហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជនមានសក្ដានុពល។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពី សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកចំហរ និងសេរីនៅអាស៊ី ដែលជាឱកាសល្អសម្រាប់អ្នកវិនិយោគអាចរក្សាប្រាក់ចំណេញរបស់ពួកគេ និងជាគោលដៅសម្រាប់ធ្វើការវិនិយោគរបស់វិនិយោគិនប្រទេសនានា។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តថា កត្តាសន្តិភាពគឺជាទំនិញដ៏មានតម្លៃបំផុត សម្រាប់ការទាក់ទាញការវិនិយោគពីបរទេស ដូច្នេះហើយបានរាជរាជរដ្ឋាភិបាលចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឲ្យខាងតែបាន។
សម្តេចធិបតី បានបន្តរំលឹកអំពីកត្តាសន្តិភាព ខណៈសម្តេចបានលើកឡើងថា «សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា គឺជាអំណោយផលយ៉ាងល្អ ដល់ការវិនិយោគសម្រាប់បរទេស» ៕