**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន

បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល

ភ្នំពេញ៖ ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។

សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ពោលគឺនៅតំបន់ហ្កាហ្សា បានឡើងកម្ដៅកាន់តែខ្លាំង ដែលធ្វើឱ្យពិភពលោកប្រឈមភយន្តរាយ ហាក់បីដូចជាពិភពលោកហៀបនឹងចូលមកដល់មាត់ជ្រោះនៃសង្គ្រាមលោកទី៣។ ខណៈដែលសណ្ដាប់ធ្នាប់និងសន្តិភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ កម្ពុជាកំពុងតែបន្តដំណើរការសេដ្ឋកិច្ចនិងសង្គមនៅក្នុងបរិបទនៃសន្តិភាព ប៉ុន្តែសន្តិភាពនេះ មិនអាចភ្លេចខ្លួនបានទេ ពោលកម្ពុជាត្រូវតែផ្ដោតជាសំខាន់ទៅលើការថែរក្សាសន្តិភាពនេះឱ្យបានមុតមាំ។

ប្រជាពលរដ្ឋនិងក្រុមអ្នកនយោបាយមួយចំនួនអាចនឹងភ្លេចនូវសង្គ្រាមដែលញាំញីរាប់ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានរស់នៅនិងរីករាយជាមួយនឹងភាពសម្បូរសប្បាយអស់រយៈពេលរាប់ទសវត្សរ៍កន្លងទៅហើយ ពោលគឺរាប់ចាប់តាំងពីឆ្នាំ១៩៩១ មានរយៈពេលជាង៣០ឆ្នាំមកហើយ ដែលកម្ពុជាទទួលបានសន្តិភាព ឬបើរាប់ពីពេលដែលកម្ពុជាទទួលបានសន្តិភាពនិងសន្តិសុខពេញលេញ ពីឆ្នាំ១៩៩៨មក មានរយៈពេល២៦ឆ្នាំកន្លងទៅហើយ។

ថ្វីដ្បិតតែការរស់នៅក្នុងសន្តិភាព ហាក់ធ្វើឱ្យបុគ្គលមួយចំនួនភ្លេចខ្លួននិងពុំសូវផ្ដល់តម្លៃទៅដល់សុខសន្តិភាព ដែលមេដឹកនាំកម្ពុជាខិតខំប្រឹងប្រែងដណ្ដើមយកមកយ៉ាងលំបាកទៅហើយក្ដី ក៏គេត្រូវតែចងចាំថាសន្តិភាពពិបាកនឹងស្វែងរកនិងសម្រេចឱ្យបានខ្លាំងណាស់ ប៉ុន្តែសន្តិភាពពិតជាងាយនឹងបាត់បង់ទៅវិញដោយងាយបំផុត ប្រសិនបើមេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋនៃប្រទេសមួយ មិនអាចរក្សានូវការឯកភាព សាមគ្គីភាព និងការគោរពរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ដែលមានជាធរមាននៅក្នុងសង្គមនោះទេ។ គេមិនត្រូវបំភ្លេចចោលនូវគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពនោះទេ ហើយកម្ពុជាត្រូវតែពង្រឹងស្ថិរភាពសង្គម និងសមត្ថភាពជាតិឱ្យបានរឹងមាំបំផុត។

ស្ថិរភាពសង្គម ពិតជាមានសារៈសំខាន់ណាស់ដើម្បីរក្សាបានសន្តិភាពនិងការអភិវឌ្ឍ ព្រោះប្រសិនបើគ្មានស្ថិរភាពសង្គមនោះទេ គេមិនអាចធានាបាននូវដំណើរការជាប្រក្រតីភាពនៃសេវាសាធារណៈចាំបាច់នានា ដែលរដ្ឋត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋនោះទេ ហើយក៏គេមិនអាចមានពេលវេលានៅក្នុងការគិតគូរទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមូលដ្ឋានចម្បងៗនានា ដើម្បីបម្រើឱ្យផលិតកម្ម ពាណិជ្ជកម្ម និងការដឹកជញ្ជូនបាននោះដែរ។

សង្គមមួយដែលគ្មានស្ថិរភាព មិនអាចទាក់ទាញអ្នកវិនិយោគឱ្យបណ្ដាក់ទុននៅក្នុងវិស័យនានា ដើម្បីជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខបាននោះដែរ។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា មានភាពចាំបាច់ថែរក្សាស្ថិរភាពសង្គម ដោយទប់ស្កាត់ចរន្តបំផុសបំផុលមហាជនឱ្យជឿព័ត៌មានមិនពិត និងការបំប៉ោងបញ្ហានានាឱ្យក្លាយទៅជាចរន្តប្រឆាំងនឹងផលប្រយោជន៍ជាតិ ឬឈានទៅដល់ការធ្វើបដិវត្តន៍ដែលបំផ្លាញសន្តិភាពនិងការអភិវឌ្ឍសង្គម។

បន្ថែមពីនេះ រាជរដ្ឋាភិបាលត្រូវតែផ្ដោតការយកចិត្តទុកដាក់នៅក្នុងការពង្រឹងសមត្ថភាពជាតិផងដែរ តាមរយៈការពង្រឹងសមត្ថភាពនៃធនធានមនុស្សដែលមានបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យកម្ពុជាមានភាពស៊ាំគ្រប់គ្រាន់ ឆ្លើយតបទៅនឹងវិបត្តិនិងការផ្លាស់ប្ដូរឥតឈប់ឈរជាបន្តបន្ទាប់របស់ពិភពលោក។ វិបត្តិពិភពលោកតែងតែកើតមានឡើងជាបន្តបន្ទាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ហើយផ្លាស់ប្ដូរ ឬកើនឡើងកម្ដៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ព្រោះនៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោកសុទ្ធសឹងតែមានការប្រកួតប្រជែងជារៀងដរាប ខណៈមនុស្សនៅលើផែនដីនេះ បានកើនឡើងរហូតដល់ជាង៨ពាន់លាននាក់រួចទៅហើយ។

ហេតុនេះ ការប្រជែងរវាងបណ្ដាប្រទេសលើពិភពលោក ដើម្បីកំណើនសេដ្ឋកិច្ចនិងសង្គម ឆ្លើយតបទៅនឹងកំណើនប្រជាជនរបស់ខ្លួន ពិតជារឿងចាំបាច់ និងមិនអាចចៀសផុតបានឡើយ។បច្ចុប្បន្ន នៅកម្ពុជាមានវេទិកាអន្តរជាតិជាច្រើនត្រូវបានរៀបចំនៅកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនាទានសន្តិភាពរបស់សម្ដេចទៅដល់បណ្ដាមេដឹកនាំ និងប្រមុខដឹកនាំគណបក្សនយោបាយនានាលើពិភពលោកផងដែរ ដែលបានអញ្ជើញមករាជធានីភ្នំពេញ និងខេត្តសៀមរាប ពិសេសមេដឹកនាំនិងប្រមុខគណបក្សនយោបាយនានា ដែលបានចូលរួមកិច្ចប្រជុំអន្តរសភានៅរាជធានីភ្នំពេញជាដើម។
ការចែករំលែកទស្សនាទានសន្តិភាពនេះ ពិតជាមានតម្លៃណាស់ បើទោះបីជាដំណើរការស្វះស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ មានភាពខុសគ្នាពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀតក៏ដោយក្ដី ក៏ប៉ុន្តែទស្សនាទានសន្តិភាពដែលមេដឹកនាំកម្ពុជាសម្រេចបាននាពេលកន្លងទៅ គឺជាបទពិសោធន៍ដែលបណ្ដាប្រទេសនានាអាចដកស្រង់ និងយកធ្វើជាទឡ្ហីករណ៍ ដើម្បីដោះស្រាយបញ្ហាកើតមាននៅក្នុងប្រទេសឬតំបន់របស់ខ្លួន ស្របតាមសិល្បៈនៃការដឹកនាំ និងស្ថានភាពពិតជាក់ស្ដែងនៅទីនោះផងដែរ។ ជាការពិតណាស់ មនុស្សទាំងអស់ដែលរស់នៅក្នុងសម័យទំនើបនិងស៊ីវិល័យ អាចនឹងភ្លេចអំពីគុណតម្លៃនៃសុខសន្តិភាព ហើយការចែករំលែកទស្សនាទានសន្តិភាព ក៏ជាការក្រើនរំឭកបន្ថែមទៀត ឱ្យមនុស្សជាតិនៅបន្តចងចាំនិងថែរក្សាឱ្យបានខ្ជាប់ខ្ជួននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការអភិវឌ្ឍជាតិ និងធានាបាននូវសុខុមាលភាពនិងសុខដុមនីយកម្មនៃប្រជាជាតិនីមួយៗនៅលើពិភពលោក៕ ដោយ៖ បណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង