**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ

សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង និងគណៈប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកម្មវិធីសមយុទ្ធយោធារួមគ្នា កម្ពុជា-ឡាវ-វៀតណាម។ ឆ្លៀតឱកាសនោះ សម្តេចតេជោបានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្រ្ត និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច។

នាឱកាសជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបរូប ឯកឧត្តម និងសហការី និងចំពោះការរំលឹកអំពីមនោសញ្ចេតនានៃទំនាក់ទំនងរវាងប្រទេសទាំងពីររយៈកាលជិត ៥០ឆ្នាំកន្លងទៅនេះ។

ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម ដូចជាឯកឧត្តមអគ្គលេខាធិកាបក្ស តូ ឡឹម, ឯកឧត្តមប្រធានរដ្ឋ លឿង កឿង, និងឯកឧត្តមនាយករដ្ឋមន្រ្តី ផាម មិញជីញ ជូនចំពោះសម្តេចតេជោ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាពិសេសក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងបីបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកអំពីសមិទ្ធផលនានាដែលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានសម្រេចបាន និងក្នុងន័យនេះ បានជូនពរឱ្យកម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំធេងផ្សេងៗបន្ថែមទៀត។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានទំនាក់ទំនងជាប្រពៃណី និងមានកិច្ចសហប្រតិបត្តិការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សន្តិភាពរបស់ប្រទេសមួយ គឺជាសន្តិភាពរបស់ប្រទេសមួយទៀត។ ហេតុដូចនេះ វៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយកម្ពុជា និងបន្តគំាទ្រកម្ពុជាក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិនានា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមនាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឆ្នាំ២០២៤-២០២៩ ដែលក្នុងនោះ រួមមានការអភិវឌ្ឍធនធានមនុស្ស, ការអប់រំបណ្តុះបណ្តាល, កិច្ចសហប្រតិបត្តិការតាមព្រំដែន, ការបន្តជំនួបជាប្រចាំរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម។

ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង ក៏បានសម្តែងនូវក្តីសង្ឃឹមថា ការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកងកម្លាំងយោធា បង្កើនភាពជឿជាក់រវាងគ្នា និងលើកកម្ពស់ការទទួលខុសត្រូវ មិនអនុញ្ញាតឱ្យពួកអមិត្តយកប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។

ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង បានស្នើកម្ពុជាជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានានៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងដូចគ្នានេះ ស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាំផ្ញើសួរសុខទុក្ខ និងដូចគ្នានេះ តាមរយៈ ឯកឧត្តមហ្វាន វ៉ាន់ យ៉ាង ផ្តាំផ្ញើការសួរសុខទុក្ខជូនដល់ ឯកឧត្តម តូ ឡឹម និងបណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេច បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំសមយុទ្ធយោធារួមគ្នា និងជំនួបត្រីភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងបី។

សម្តេចតេជោ បានរំលឹកនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែកនូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាមនៅក្នុងការរំដោះកម្ពុជា។

សម្តេចបានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើមិត្តវៀតណាមជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។
ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកឡើងនូវទិសដៅសកម្មភាពការងារ ដែលត្រូវបន្តធ្វើទៅមុខ និងការបន្តផ្តល់ការគាំទ្រនានាដល់កម្ពុជា។ សម្តេចតេជោ បានចង្អុលបង្ហាញបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សជាគោលដៅសំខាន់ និងបានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចសិក្សា ការបោះជំរុំ និងការសិក្សារួមគ្នារវាងនាយទាហាន ដើម្បីពង្រឹងទំនាក់ទំនងគ្នា និងស្គាល់គ្នាពីដំបូងតែម្តង។

សម្តេចតេជោ បានលើកឡើងបន្តទៀតថា កិច្ចការរុករកអដ្ឋិធាតុកងទ័ពពលីវៀតណាមក៏ជាកិច្ចការអាទិភាព ដូចគ្នានឹងការវិនិយោគ ដែលត្រូវទទួលបានការគាំទ្រ និងបរិយាកាសល្អ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមអាចពង្រីកអាជីវកម្មបន្ថែម សំដៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការ CLV-DTA សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការដកខ្លួនរបស់កម្ពុជាចេញពីយន្តការនេះ មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ ដោយយើងប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេស មកជំនួសឱ្យកិច្ចសហប្រតិបត្តិការកម្រិតតំបន់នេះវិញ ដូចបានស្តែងឱ្យឃើញតាមរយៈការរៀបចំសមយុទ្ធយោធារួមគ្នាបីប្រទេសនេះជាដើម។

ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង