សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យបន្តអនុវត្ត និង ស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅ តំបន់អង្គរ ព្រមទាំងប្រកាន់យកដំណោះស្រាយសមស្រប ក្នុងបរិយាកាស មានតុល្យភាព រវាងការការពារ និង អភិរក្សតំបន់បេតិកភណ្ឌអង្គរផង និង ដើម្បីលើកកម្ពស់ជីវ ភាព របស់ប្រជាជនរស់នៅក្នុងភូមិទាំង ១១៤, ក្នុងតំបន់អង្គរឱ្យបានប្រសើរផង។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦វិច្ឆិកានេះ។
ជាមួយគ្នានោះសម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រសួង បន្តសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ ប្រជាពលរដ្ឋលើបញ្ហាបុរី ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និងការពារបាននូវ ស្ថិរភាពឧស្សាហកម្មអចលនទ្រព្យ៕