ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល
រ៉ូម៖ បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក អាន់តូនីញ៉ូ តាចានី (Antonio Tajani) កាលពីថ្ងៃចន្ទទី២៥វិច្ឆិកា ក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យធំៗចំនួន៧ ឬ G7 កំពុងស្វែងរកជំហររួមមួយ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់យ៉ាហ៊ូ ដែលចេញកាលពីសប្តាហ៍មុនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។
លោក តាចានី បានលើកឡើងបន្ទាប់ ពី បាន ធ្វើ ជា ម្ចាស់ ផ្ទះ កិច្ច ប្រជុំ ការងារ លើក ដំបូង នៃ ប្រទេស G7 ថា៖«យើង ត្រូវ តែ រួបរួម គ្នា លើ បញ្ហា នេះ»។ លោក តាចានី បានបន្ថែមថា៖«យើងត្រូវតែរួបរួមជាសំឡេងតែមួយ។ សូមមើលថា តើយើងអាចរួមចំណែកលើដីការចាប់ខ្លួនរបស់ ICC ដែរឬទេ…? ការលើកឡើងនេះ ក្រោយពេលសហរដ្ឋអាម៉េរិក បានច្រានចោលសេចក្តីសម្រេចរបស់ ICC លើការដីការចាប់ខ្លួនលោក នេតាន់យ៉ាហ៊ូ។
សូមរំឭកថា ICC បានចេញដីកាចាប់ខ្លួន លោក នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្រ្តីការពារជាតិ លោក យ៉ូវ ហ្កាឡិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងភ្លើងជម្លោះនៅហ្កាហ្សា។ យ៉ាងណា អ៊ីស្រាអែល បាន ថ្កោលទោស ចំពោះសេចក្តីសម្រេច នេះ ថា ជា« រឿង គួរ ឱ្យ អាម៉ាស់ ខ្ពើមរអើម និង មិន ទំនង ទាល់ តែ សោះ»៕