**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការ ព្រមទាំង អគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ដែលបានខិតខំស្វិតស្វាញរៀបចំសេចក្តីព្រាងទាំង ២ខាងលើនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តមានប្រសាសន៍ថា ឯកសារទាំង ២ នេះ គឺជាមគ្គុទ្ទេសក៍បង្ហាញផ្លូវ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការបំពេញការងារប្រកបដោយសមត្ថភាព, គុណភាព និងប្រសិទ្ធភាព ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ ដោយឡែក ចំពោះផែនការយុទ្ធសាស្រ្ត ក៏អាចជាឯកសារមួយ ដែលជាមូលដ្ឋាន សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំផងដែរ ហើយអង្គភាពក្រោមឱវាទត្រូវរៀបចំផែនការរបស់ខ្លួនទៅតាមផ្នែកនីមួយៗ ដោយមានទាំងផែនការសកម្មភាព មធ្យោបាយ និងសូចនាករសមិទ្ធកម្មគន្លឹះ (KPI)។ រីឯ ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នឹងជួយជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងការបំពេញមុខងារស្នូល ដូចជាការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី, ការងារបណ្ណសារ និងរាជកិច្ច ក៏ដូចជាការរៀបចំប្រព័ន្ធការងារ និងការលំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ មានគោលបំណងបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានានិរន្តរភាពនៃការបំពេញបេសកកម្មទាំង៤ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្ត្រី កំណត់គោលដៅចំនួន ៤ គឺ៖ (១). កែទម្រង់រចនាសម្ព័ន្ធ និងមុខងារ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព, (២). គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាព ភាពម្ចាស់ការ ការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់, (៣). ពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងនិងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង(៤). ធ្វើបរិវត្តកម្មឌីជីថល។ ជារួម សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនេះ ត្រូវបានរំពឹងថានឹងសម្រេចផលធំៗជូនទីស្ដីការគណៈរដ្ឋមន្រ្តី រួមមាន៖ មានសមត្ថភាពខ្ពស់ក្នុងការសម្រេច ឱ្យបានលទ្ធផលល្អប្រសើរលើការបំពេញបេសកកម្មរបស់ខ្លួន, មានមូលធនមនុស្សគ្រប់គ្រាន់ ប្រកបដោយសមត្ថភាព ឆន្ទៈ ភាពស្វាហាប់ និងគណនេយ្យភាពខ្ពស់, មានប្រព័ន្ធអភិបាលកិច្ចល្អស្របទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងមានផែនការនិងយន្តការជំរុញការធ្វើបរិវត្តកម្មឌីជីថល។

សេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល និងមានគោលបំណង កសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ និងមូលធនមនុស្ស ដើម្បីគាំទ្រដល់ការបំពេញមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបង្កើតបរិយាកាសឌីជីថលដែលមានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍរាជរដ្ឋាភិបាល។

ដើម្បីសម្រេចគោលបំណងខាងលើ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ រួមមាន៖ (១). វាយតម្លៃសមត្ថភាព ភាពរួចរាល់ និងតម្រូវការឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី, (២). កសាងមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល, (៣). ចាប់យកបច្ចេកវិទ្យាឌីជីថល និងធ្វើសមាហរណកម្មមុខងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងប្រព័ន្ធឌីជីថល, (៤). ធានានិរន្តរភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល និងនវានុវត្តន៍ជាបន្តបន្ទាប់ និង(៥).
ធ្វើបរិវត្តកម្មឌីជីថល។ ជារួម សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័នទំនើប ដែលមានសមត្ថភាពឌីជីថលពេញលេញ ក្នុងការគាំទ្រដល់ការបំពេញមុខងារនានារបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសគាំទ្រដល់ការបំពេញមុខងារ និងភារកិច្ចរបស់នាយករដ្ឋមន្ត្រី និង
គណៈរដ្ឋមន្ត្រី។

នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានរៀបចំសេចក្ដីព្រាងទាំងពីរនេះឡើង ប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ និងស្នើឱ្យក្រុមការងារបន្តផ្ដល់កិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ និងកែសម្រួលឯកសារទាំងពីរនេះតាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារទាំងពីរនេះ ឱ្យកាន់តែមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ហើយអាចប្រកាសដាក់ឱ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៤នេះ ៕

អត្ថបទដែលជាប់ទាក់ទង