**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩**សិស្សថ្នាក់បឋមសិក្សាក្នុងរមណីយដ្ឋានអង្គរចំនួន៣សាលា ទទួលបានការអប់រំឱ្យចេះកាត់បន្ថយនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤**ឯកឧត្តម ជា ប៉ោ ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើងនៅហ្វីលីពីន ឈ្នះមេដាយចំនួន ៣ គ្រឿង**បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន**បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡាចូលជាធរមាននៅថ្ងៃពុធនេះ**ក្រសួងសាធារណការ ណែនាំគ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ

ភ្នំពេញ៖ សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយលើកស្ទួយលើវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សា ជាក់ស្តែងអគារសិក្សា និងសមិទ្ធផលនានា ដែលបានជួសជុលរួចជាស្ថាពរ នៅវិទ្យាល័យស្វាយចេក បឋមសិក្សាសុខសាន្ត បឋមសិក្សាគីឡូម៉ែត្រ៤ បឋមសិក្សាចង្ហា និងបឋមសិក្សាម្កាក់ ត្រូវបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ស្វាយចេក រសៀលថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ប៊ែរី ចូណាថុន អួត អ្នកឯកទេសកិច្ចការមនុស្សធម៌ របស់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ បានបង្ហាញពីអារម្មណ៍រីករាយ ដែលបានចូលរួមចំណែកជាមួយវិស័យអប់រំនៅកម្ពុជា តាមរយៈ ការជួយជួសជុលអគារសិក្សាឡើងវិញ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់កម្ពុជា។

លោកបន្តថា តាមរយៈ ការជួយជួសជុលអគារសិក្សានេះ គឺចង់ឃើញយុវជន សិស្សានុសិស្ស មានចំណេះដឹងសម្រាប់អនាគត់របស់ខ្លួន ដើម្បីក្រុមគ្រួសារ និងសង្គមជាតិ។ ហើយនិងក្រុមការងារ និងបន្តជួយដល់វិស័យអប់រំ និងវិស័យដ៏ទៃទៀតទៅតាមលទ្ធភាពដែលអាចជួយទៅបាន។

នាឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យអប់រំ តាមរយៈការជួយជួសជុលសាលានិងសមិទ្ធផលនានា ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្រប្រកបដោយចំណេះដឹង។

ក្នុងនោះដែរលោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ក្នុងនោះក៏មានវិធានការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ ដោយឆ្នាំទី១ នៃនីតិកាល ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈវិធានការ ចំនួន៤ រួមមាន ៖ ទី១-ការពង្រឹងអភិបាលកិច្ច, ទី២-ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣-ការយកចិត្តទុកលើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤-ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ជាមួយគ្នានោះដែរ លោកអភិបាលស្តីទី ក៏បានផ្តាំផ្ញើដល់ប្អូនសិស្សានុសិស្សទាំងអស់ ត្រូវធ្វើជាកូនល្អ មិត្តល្អ សិស្សល្អនិងខិតខំសិក្សារៀនសូត្រ  ក្រៅពីការងារជួយឪពុកម្តាយ ត្រូវលេងកីឡាដើម្បីសុខភាព មិនត្រូវបង្កជាក្រុមក្មេងទំនើងនិងនៅឲ្យឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា ពិធីប្រគល់ទទួលអគារសិក្សា និងសមិទ្ធនានា ដែលបានជួសជុលរួចជាស្ថាពរ នូវអគារសិក្សា ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធនៃថ្ងៃចុងក្រោយ ចំនួន៥ខ្នង ២៤បន្ទប់, បង្គន់អនាម័យ ចំនួន ៣ខ្នង ១២បន្ទប់, កន្លែងលាងដៃ ចំនួន ៣ និងឡដុតសំរាម ចំនួន ៥ មានទីតាំង ១.សាលាបឋមសិក្សាម្នាក់ អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១ (ក្រុងសិរីសោភ័ណ), ២.វិទ្យាល័យស្វាយចេក អគារ ១ខ្នង ៥បន្ទប់ និងឡដុតសំរាម ១(ស្រុកស្វាយចេក) ៣.បឋមសិក្សាសុខ សាន្ត(ក្រុងប៉ោយប៉ែត) អគារ ១ខ្នង ៣បន្ទប់,បង្គន់ ១ខ្នង៤បន្ទប់ និងកន្លែងលាងដៃ១ និងឡដុតសំរាម១ ។ ៤.បឋមសិក្សា គីឡូម៉ែត្រលេខ៤ (ក្រុងប៉ោយប៉ែត) អគារសិក្សា ១ខ្នង ៦បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់, កន្លែង លាដៃ១ និងឡដុតសំរាម១ ។ ៥.បឋមសិក្សាចង្ហា(ស្រុកអូរជ្រៅ) អគារសិក្សា ១ខ្នង ៥បន្ទប់, បង្គន់ ១ខ្នង ៤បន្ទប់,កន្លែងលាដៃ១ និងឡដុតសំរាម១ រួមនឹងបានបន្តជួសជុលអគារសិក្សាជាបន្តបន្ទាប់ទៀត នីក្នុងខេត្តបន្ទាយុំានជ័យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង