**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

បន្ទាយមានជ័យ៖ យើងទាំងអស់គ្នា គួរយល់ដឹង និងចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចគាំពារបរិស្ថានចូលរួមកាត់បន្ថយសារធាតុបំផ្លាញស្រទាប់អូហ្សូន និងការពារផ្ទៃមេឃពណ៌ខៀវ ផ្ទៃមេឃគ្មានឧស្ម័នពុល។ នេះគឺជា ប្រសាសន៍លើកឡើងរបស់លោក យ៉ាំ ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋាន នៃក្រសួងបរិស្ថានក្នុងការផ្សព្វផ្សាយការអនុវត្តពិធី សារម៉ុងរ៉េអាល់ស្ដីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នៃកម្ពុជាដែលរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ សិប្បកម្ម ម៉ាស៊ីនត្រជាក់នៅក្នុងខេត្ត។

លោក ផៃ សុភី អនុប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះគឺមានសារៈសំខាន់ណាស់ យើងទាំងអស់គ្នា ត្រូវចូលរួមរៀបចំអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងការគាំទ្របរិស្ថាន ការអភិរក្សធនធានធម្មជាតិ ដើម្បីឆ្លើយតបនូវគោលនយោបាយ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំផុសចលនាអប់រំការយល់ដឹង ឲ្យបានទូលំទូលាយ ដូចយើងទាំងអស់គ្នាបានស្វែងយល់តាមរយៈបទបង្ហាញរបស់ក្រសួងបរិស្ថាន គឺយើងជាប្រទេសកំពុងអភិវឌ្ឍន៍មានគោលដៅលុបបំបាត់សារធាតុ HCFC ដែលបំផ្លាញស្រទាប់អូហ្សូនឲ្យបាន១០០%ក្នុងឆ្នាំ២០៣០។

លោក យ៉ាំ ណារិទ្ធ អនុប្រធាននាយកដ្ឋាននៃក្រសួងបរិស្ថានបានគូសបញ្ជាក់ថា៖ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តសារាចរលេខ០១ ស.រ ចុះថ្ងៃទី០២ ខែមករាឆ្នាំ២០២០ ស្ដីពីវិធានការទប់ស្កាត់កាត់បន្ថយការបំពុលខ្យល់សាធារណៈដើម្បីគ្រប់គ្រងទីតាំងប្រភពខ្យល់ឲ្យបានកាន់តែប្រសើរសម្រាប់ធានានូវសុវត្ថិភាពនិងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តនូវវិធានការនេះធ្វើការផ្សព្វផ្សាយ ឱ្យបានផុលផុសរួមគ្នាក្នុងការការពារទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ ការដុតសំណល់រឹង សំរាម នៅតាម ទីចំហរ ឬតាមទីសាធារណៈនិងការឆេះតាមទីលានចាក់សំរាម ដោយអប់រំប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាប្រពៃណីដាំដើមឈើ រុក្ខជាតិបៃតង និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមកាត់បន្ថយ ការប្រើប្រាស់យានយន្តចាស់ៗនាំឲ្យមានការបញ្ចេញផ្សែងខ្មៅច្រើននៅក្នុងបរិយាកាស ៕

អត្ថបទដែលជាប់ទាក់ទង