**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា សម្រាប់សង្រ្គាមនៅប្រទេសលីបង់ គួរតែអាចបើកផ្លូវដើម្បីឆ្ពោះទៅរក ការបិទបញ្ចប់សម្រាប់សង្រ្គាមនៅឯតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Macron បាននិយាយដូច្នេះថា «កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គួរតែបើកផ្លូវសម្រាប់បទឈប់បាញ់ ដែលត្រូវបានរង់ចាំ​យូរពេកណាស់មកហើយ ចំពោះមុខភាពរងទុក្ខវេទនា ដែលមិនអាចប្រៀបធៀបបាន របស់ប្រជាជននៅក្នុងតំបន់ហ្កាហ្សា»។ លោកប្រធានាធិបតីបារាំង បានបន្ថែមទៀតថា បទឈប់បាញ់នៅលីបង់ ស្តែងឱ្យឃើញថា មានតែដំណោះស្រាយផ្នែកនយោបាយប៉ុណ្ណោះ ដែលអាចផ្តល់សន្តិភាព និងស្ថិរភាព ឱ្យមនុស្សគ្រប់គ្នានៅតំបន់មជ្ឈិមបូព៌ាបាន។

គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា បានចូលជាធរមាន កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ ក្រោយមានការជួយសម្រុះសម្រួល ពីសហរដ្ឋអាមេរិក និងបារាំង។ ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានផ្ទុះជាសង្រ្គាមពេញទំហឹង កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន រវាងភាគីទាំងពីរអស់រយៈពេល១ឆ្នាំ។ ហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែតលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។

គិតចាប់តាំងពីខែតុលា ឆ្នាំមុន ជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡា បានសម្លាប់មនុស្សយ៉ាងហោច ៣ ៧៦៩នាក់ នៅលីបង់ ប៉ុន្តែភាគច្រើននៃចំនួនអ្នកស្លាប់ទាំងនោះ គឺចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។ ដោយឡែក សម្រាប់សង្រ្គាមនៅហ្កាហ្សាវិញ គឺគិតតាំងពី​ខែតុលា ឆ្នាំ២០២៣ បានបង្កឱ្យមានមនុស្សបាត់បង់ជីវិត លើស ៤៤ ០០០នាក់ នៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង