**តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានទទួល អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត**ឯកឧត្តម សរ សុពុត្រា ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកអំណោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច ចែកជូនពលរដ្ឋងាយរងគ្រោះ ៣១០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកសៀមបូក**ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥០នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព**កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ចំនួន៣ នៅថ្ងៃចុងក្រោយ ដែលជាការអនុម័ត្រឯកសារបីស្នូល ជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា**ប្រធានាធិបតីរុស្ស៊ី លោក Putin ធ្វើដំណើរទៅដល់ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ ២ថ្ងៃ**មូលនិធិជាតិជំនួយសង្គម ជូនដំណឹង ពីការចុះឈ្មោះសិស្សានុសិស្ស ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ**រុស្ស៉ី ថាការសម្រេចចិត្តរបស់លោក ត្រាំ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់អ៊ុយក្រែន ប្រៀបដូចជាការកាត់ទោសប្រហារជីវិត លើកងទ័ពអ៊ុយក្រែ**ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ រវាងចំណុចនានា ក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ាន ណាមួយផ្សេងទៀត**ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់ សម្រាប់អនុវត្តបទឈប់បាញ់**អាមេរិក អនុម័តលក់សព្វាវុធតម្លៃ ៦៨០លានដុល្លារឲ្យអ៊ីស្រាអែល ទោះបីខ្លួនអះអាងថា កំពុងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ាក៏ដោយ**អង្គការ Wild Earth Allies៖ កិច្ចការពារសត្វទន្សោងជារឿងសំខាន់ និងមិនអាចខ្វះបានឡើយ**សម្ដេច ទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ម៉ែន សំអន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេច ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**សម្ដេចក្រឡាហោម ស ខេង អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម

គណៈប្រតិភូក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ធ្វើទស្សនកិច្ចសិក្សាបច្ចេកទេសនៃការសិក្សារៀបចំ និងគ្រប់គ្រងផ្លូវល្បឿនលឿននៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង រត្នពិសិដ្ឋ និង ឯកឧត្តម កែន រដ្ឋា អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ដែលមានការចូលរួមពីប្រតិភូបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទស្សនកិច្ចសិក្សាបច្ចេកទេស លើការរៀបចំ និងគ្រប់គ្រងផ្លូវល្បឿនលឿន ដោយមានការសហការរៀបចំ និងសម្របសម្រួលពី ក្រសួងសាធារណការ និងផ្លូវល្បឿនលឿន (DPWH) និងមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃប្រទេសហ្វីលីពីន (PPP Center)។

ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កើនការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍ ដល់គណៈប្រតិភូកម្ពុជា អំពីការអនុវត្តភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) របស់ប្រទេសហ្វីលីពីន ជាពិសេសទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ ការគ្រប់គ្រងការអនុវត្តកិច្ចសន្យាសម្បទាន និង ឧត្តមានុវត្តន៍នៃការអនុវត្តគម្រោង PPP ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយដចីរភាព និងធុននឹងការប្រែប្រួលអាកាសធាតុ។

គណៈប្រតិភូកម្ពុជាបានធ្វើបទបង្ហាញអំពីគម្រោង ក្នុងក្របខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងបានស្តាប់បទបង្ហាញ អំពីឧត្តមានុវត្តន៍លើគម្រោងសំខាន់ៗ ផ្តោតលើ ការរៀបចំគម្រោង ការគ្រប់គ្រងហានិភ័យ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងក្រសួងសាធារណការ និងផ្លូវល្បឿនលឿន (DPWH) និងមជ្ឈមណ្ឌលភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Center) នៃប្រទេសហ្វីលីពីន។

បន្ថែមពីនេះ គណៈប្រតិភូនៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានជជែកពិភាក្សា និងសិក្សាឈ្វេងយល់ អំពីវិធីសាស្ត្រនៃការរៀបចំរចនាសម្ព័ន្ធគម្រោង ការរៀបចំ និងគ្រប់គ្រងដំណើរការផ្លូវល្បឿនលឿន ការជំរុញការអនុវត្តច្បាប់ PPP និងយន្តការគាំទ្រ បញ្ហាប្រឈមនានា និងការសម្របសម្រួលគម្រោងសំដៅឲ្យបានតម្លាភាព និងគណនេយ្យភាពក្នុងការបណ្តាក់ទុនក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់២៨ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការពិភាក្សាខាងលើ និងការចុះទៅទស្សនកិច្ចផ្ទាល់នៅទីតាំង គម្រោងផ្លូវល្បឿនលឿនសំខាន់ៗនៅប្រទេសហ្វីលីពីន ដូចជាផ្លូវល្បឿនលឿន Cavite-Laguna Expressway (CALAX) ផ្លូវល្បឿនលឿន NAIA Expressway (NAIAX) និង ផ្លូវ NLEX Connector Road ៕

អត្ថបទដែលជាប់ទាក់ទង