មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក និងពិព័រណ័ហាឡាលឆ្នាំ២០២៤ នៅសាធារណរដ្ឋតួកគីយេ
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២៤ ឯកឧត្តម ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១០ (The 10th World Halal Summit) និងពិព័រណ៌ហាឡាល ឆ្នាំ២០២៤ (Halal Expo 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយេ។
កិច្ចប្រជុំកំពូលហាឡាលពិភពលោក ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីតាមដានវឌ្ឍនភាពនិងនិន្នាការពិភពលោកពាក់ព័ន្ធនឹងកិច្ចការហាឡាល និងដើម្បីកំណត់ទិសដៅអនាគតសម្រាប់ទីផ្សារផលិតផលហាឡាល។ ដោយឡែកកម្មវិធីពិព័រណ៌ហាឡាល គឺជាវេទិកាអន្តរជាតិមួយសម្រាប់ធុរជន និងអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មហាឡាល ក្នុងការតាំងបង្ហាញនូវផលិតផល និងនវានុវត្តន៍ថ្មីៗ ជូនដល់ក្រុមហ៊ុន សហគ្រាស និងអ្នកទស្សនាដែលអញ្ជើញមកពីប្រទេសនានាជំវិញពិភពលោក៕