អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់
រ៉ងហ្គូន៖ គណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានរាយការណ៍ឲ្យដឹង កាលពីល្ងាចថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសបានថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនជាង ៣៣២គីឡូក្រាម និងថ្នាំដាក់អារម្មណ៍ជាង៤,១លានគ្រាប់ នៅក្នុងតំបន់ Mandalay ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា។
យោងតាមរបាយការណ៍នេះ ដែរបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលទីតាំងមួយកន្លែង ក្នុងសង្កាត់ Kyaukse ដែលជាកន្លែង ចែកចាយគ្រឿងញៀន រួមនឹងថ្នាំញៀន ប្រភេទហេរ៉ូអ៊ីនចំនួន ១៤៧,៤គីឡូក្រាម និងថ្នាំដាស់អារម្មណ៍ចំនួន ៤,១៤៨លានគ្រាប់ ។រូមទាំងថ្នាំមេតំហ្វេតាមីនចំនួន ១៨៤,៨គីឡូក្រាមបន្ថែមទៀត ពាក់ព័ន្ធនឹងករណីនេះក៏ត្រូវបានរឹបអូសកាលពីថ្ងៃទី១៩ វិច្ឆិកា ក្នុងសង្កាត់ដដែលនោះដែរ ។
របាយការណ៍បានដាក់ថា ការស៊ើបអង្កេតបានបង្ហាញថា ថ្នាំញៀននោះនាំមកពីរដ្ឋ Shan ។
របាយការណ៍បានដាក់ទៀតថា ថ្នាំញៀន ដែលរឹបអូសបានមានតម្លៃ ជាង១៤,៥ពាន់លាន kyats ស្មើនឹងប្រហែល៦,៩លានដុល្លារ សហរដ្ឋអាមេរិក នៅលើទីផ្សារងងឹត ៕