ចិនថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩
ចិនបានឲ្យដឹងថា ខ្លួនថ្កោលទោស យ៉ាងដាច់អហង្ការ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទៅក្នុងបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួន ២៩ ក្រោមអ្វីដែលហៅថា “ច្បាប់ការពារការងារ ដោយបង្ខំនៃជនជាតិអ៊ុយហ្គ័រ” ហើយបានតំណាងយ៉ាងឱឡារិក ជាមួយអង្គការសហប្រជាជាតិ។
ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលមិនមានមូលដ្ឋានជាក់ស្តែង គឺជាទង្វើនៃការសម្លុត ក្រោមការការពារសិទ្ធិមនុស្ស និងជា “ទង្វើធម្មតានៃការបង្ខិតបង្ខំសេដ្ឋកិច្ច” ដោយបន្ថែមថា ប្រទេសចិននឹង ចាត់វិធានការចាំបាច់ ដើម្បីការពារ យ៉ាងម៉ឺងម៉ាត់ លើសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកម្លាំងពលកម្មដោយបង្ខំ ហើយគ្មានអ្វីដែលហៅ ថាពលកម្មដោយបង្ខំ នៅក្នុងតំបន់ស៊ីនជាំង នោះទេ។
ភាគីអាមេរិក ដោយគ្មានភស្តុតាងច្បាស់លាស់ បានដាក់ទណ្ឌកម្មដោយផ្អែក លើច្បាប់ក្នុងស្រុករបស់ខ្លួន និងសម្រាប់តែក្រុមហ៊ុនចិន ទិញសម្ភារៈ ឬការជ្រើសរើសបុគ្គលិកពីស៊ីនជាំង ដែលរំលោភយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្សជាមូលដ្ឋាន របស់ប្រជាជនក្នុងខេត្តស៊ីនជាំង ធ្វើឱ្យប៉ះពាល់ដល់ការ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនពាក់ព័ន្ធ និងរំខានដល់ស្ថិរភាព និង សុវត្ថិភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល នេះបើយោងតាមអ្នកនាំពាក្យ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ នូវឧបាយកលនយោបាយ លាបពណ៌ និងវាយប្រហារ ហើយបញ្ឈប់ ការគាបសង្កត់ ដោយគ្មានហេតុផល របស់ខ្លួនចំពោះក្រុមហ៊ុនចិន”។
អ្វីដែលគេហៅថា “ច្បាប់ការពារការងារ ដោយបង្ខំអ៊ុយហ្គ័រ” ដែលបានចូលជាធរមាន ក្នុងខែមិថុនា ឆ្នាំ២០២២ ហាមឃាត់ការនាំចូលទំនិញស៊ីនជាំង ចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្នុងនាមការប្រយុទ្ធប្រឆាំងនឹង (ពលកម្មដោយបង្ខំ)៕