**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាន នូវគោលដៅនៃអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union_IPU) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាននូវគោលដៅនៃអនុសញ្ញាអូតាវ៉ា។

ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់កម្ពុជា ឱ្យគណៈប្រតិភូនៃសហភាពអន្តរសភា បានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយចំនួន ព្រមទាំងបានកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញា ក៏ដូចជាបានបញ្ជាក់អំពីតម្រូវការចាំបាច់ដើម្បីកាត់បន្ថយជនរងគ្រោះ និងទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស។

ឯកឧត្តម Martin Chungong បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអន្តរសភា សម្រាប់ការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញា រាប់បញ្ចូលទាំងការធ្វើសកលភាវូបនីយកម្ម និងការជំរុញឱ្យគោរពតាមបទដ្ឋាននៃអនុសញ្ញា។ បន្ថែមលើនេះ ឯកឧត្តម Martin Chungong បានបញ្ជាក់អំពីការយកចិត្តទុកដាក់ក្នុងការដាក់បញ្ចូលសកម្មភាពមីននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ IPU និងសន្យាបន្តធ្វើការទំនាក់ទំនងជាមួយរដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសតុងហ្កា ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសតុងហ្កាចូលរួមជាមួយគ្រួសារនៃអនុសញ្ញា។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Martin Chungong ដែលបានដឹកនាំគណៈប្រតិភូសហភាពអន្តរសភា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងនូវសេចក្តីថ្លែងការណ៍គាំទ្រដល់សកម្មភាពអនុសញ្ញាក្នុងកិច្ចប្រជុំឧត្តមមន្រ្តីជាន់ខ្ពស់។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់សម្រាប់ការគាំទ្ររបស់ IPU និងភាពជាអ្នកដឹកនាំក្នុងការរួមចំណែកសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ។

ជំនួបទ្វេភាគី ក៏បានសង្កត់ធ្ងន់ផងដែរនូវសារៈសំខាន់នៃភាពជាដៃគូ និងភាពជាអ្នកដឹកនាំសភា ក្នុងការពង្រឹងសកលភាវូបនីយកម្ម និងការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ៕

អត្ថបទដែលជាប់ទាក់ទង