**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល**ឡើងតំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល ប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន**ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅចិន រយៈពេល៤ថ្ងៃ**កាសែត The Economist៖ ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី

ប្រធានាធិបតីអាមេរិកជាប់ឆ្នោត តែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសស្វែងរកសន្តិភាពអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា បានប្រកាសតែងតាំងឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ជាបេសកជនពិសេសទទួល បន្ទុកស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Keith Kellogg ត្រូវបានរាយការណ៍ថាធ្លាប់បានធ្វើបទបង្ហាញអំពីផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដល់លោក ត្រាំ។ ផែនការរបស់លោក Kellogg ដើ​ម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះ មានទាំងការបញ្ឈប់ការប្រយុទ្ធគ្នា នៅត្រឹមបន្ទាត់សមរភូមិសព្វថ្ងៃ ហើយទើបបង្ខំឱ្យទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រឡប់មករកតុចរចា។

តាមរយៈផែនការនេះ វាហាក់មានន័យស្មើនឹងឱ្យអ៊ុយក្រែន បោះបង់ចោលទឹកដីរបស់ខ្លួនដែលកងទ័ពរុស្ស៉ីកំពុងកាន់កាប់។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងមិនព្រមកាត់ទឹកដីឱ្យរុស្ស៉ីនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើបណ្ដេញទំនាក់ទំនងសង្គម លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសពីការតែងតាំងលោកឧត្តមសេនីយ៍ Keith Kellogg ជាជំនួយការរបស់ប្រធានាធិបតី និងជាបេសកជនពិសេសសម្រាប់អ៊ុយក្រែន និងរុស្ស៉ី»។ លោក ត្រាំ បន្តថាលោក Keith Kellogg បានដឹកនាំយោធា និងធុរកិច្ចប្រកបដោយជោគជ័យ ក្នុងនោះធ្លាប់បម្រើការងារខាងកិច្ចការសន្តិសុខជាតិ នៅក្នុងអាណត្តិដំបូងរបស់លោក។

គួរបញ្ជាក់ថា លោក Keith Kellogg ធ្លាប់បម្រើការដោយកាន់តំណែងជាច្រើន អំឡុងអាណត្តិទី១របស់លោក ដូណាល់ ត្រាំ ដូចជាកាន់តំណែងជានាយសេនាធិការក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ និងជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតអនុប្រធានាធិបតី លោក Mike Pence។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោក Keith Kellogg ធ្លាប់បានលើកឡើងកាលពីដើមឆ្នាំ២០២៤ថា ទីក្រុង វ៉ាស៊ីនតោន គួរតែប្រើប្រាស់ជំនួយយោធាសម្រាប់អ៊ុយក្រែន ជាមធ្យោបាយដាក់សម្ពាធជំរុញឱ្យមានកិច្ចចរចាសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង