រដ្ឋបាលខេត្តស្ទឹងត្រែង ប្រគល់រថយន្ត Mini-Bus ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រគល់រថយន្ត Mini-Bus ម៉ាក JMMC CO-STAR ពណ៌បៃតង (GREEN) ដល់ពន្ធនាគារខេត្ត ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារ ។
ពិធីប្រគល់នេះធ្វើឡើង នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ៕