**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល**ឡើងតំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល ប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក**ក្រសួងបរិស្ថាន ចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត**រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន

រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ប្រសិនបើសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសជប៉ុន វានឹងគំរាមកំហែងដល់សន្តិសុខរុស្ស៊ី និងជំរុញឱ្យរដ្ឋធានីម៉ូស្គូចាត់វិធានការឆ្លើយតបដើម្បីជាការសងសឹក។

ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន បានរាយការណ៍ថា ជប៉ុន និងសហរដ្ឋអាម៉េរិក មានបំណងចងក្រងផែនការយោធារួមគ្នាមួយសម្រាប់ភាពអាសន្នដែលអាចកើតឡើងលើកោះតៃវ៉ាន់ ដោយរួមមានការដាក់ពង្រាយមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាម៉េរិក និងជប៉ុន ដែលបានបញ្ជាក់ថា នៅក្រោមផែនការនេះ សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei ក្នុងភាគនិរតីនៃខេត្តកាហ្គូស៊ីម៉ា Kagoshima និងអូគីណាវ៉ា Okinawa របស់ប្រទេសជប៉ុន និងទៅកាន់ប្រទេសហ្វីលីពីន។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) បានចោទប្រកាន់ជប៉ុនថា បំប៉ោងព័ត៌មានអំពីស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការពង្រីកទំនាក់ទំនងយោធាជាមួយសហរដ្ឋអាម៉េរិក។ លោកស្រីថ្លែងថា៖«យើងបានព្រមានម្ដងហើយម្ដងទៀតដល់ភាគីជប៉ុន ប្រសិនបើជាកិច្ចសហប្រតិបត្តិការធ្វើឱ្យមានមីស៊ីលរយៈចម្ងាយមធ្យមរបស់អាម៉េរិក លេចឡើងនៅលើទឹកដីរបស់ខ្លួន វានឹងបង្កការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខរបស់ប្រទេសយើង ហើយយើងនឹងបង្ខំចិត្តចាត់វិធានការ​ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​របស់​យើង»។

អ្នកនាំពាក្យក្រសួងការបរទេសដដែល បន្ថែមថា រាជធានីតូក្យូអាចយល់ដឹងពីវិធានការទាំងនោះមានពាក់ព័ន្ធនឹងអ្វីខ្លះ តាមរយៈគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងបោះពុម្ពផ្សាយកាលពីសប្តាហ៍មុន បានបន្ថែមសេណារីយ៉ូដែលរុស្ស៊ីនឹងពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេស លោក ស៊ែហ្គី រីយ៉ាបកូវ បានលើកឡើងថា រុស្ស៊ីនឹងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមនៅក្នុងតំបន់អាស៊ី ប្រសិនបើសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីលប្រភេទនេះទៅកាន់ទ្វីបអាស៊ី។ នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ លោកស្រី ហ្សាការ៉ូវ៉ា បដិសេធមិនបញ្ជាក់អំពីកន្លែងដែលរុស្ស៊ីអាចដាក់អាវុធបែបនេះ ប៉ុន្តែបានកត់សម្គាល់ថា ពាក់កណ្តាលទឹកដីរបស់ខ្លួន គឺស្ថិតនៅក្នុងអាស៊ី ដូច្នេះ រាល់មីស៊ីលរុស្ស៊ីដែលអាចដាក់ពង្រាយនៅភាគខាងកើតនៃតំបន់ Urals។ លោកស្រីបន្តថា រដ្ឋធានីមូស្គូបានបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់សហរដ្ឋអាម៉េរិកថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនៅតំបន់ផ្សេងៗនៃពិភពលោក។ លោកស្រីនិយាយថា លោកខាងលិចមិនគួរមានការងឿងឆ្ងល់អំពីសក្ដានុពលរបស់រុស្ស៊ី បន្ទាប់ពីខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី Oreshnik វាយប្រហារអ៊ុយក្រែនកាលពីសប្តាហ៍មុន។

អត្ថបទដែលជាប់ទាក់ទង