**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល**ឡើងតំណែងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រី តិមា វិច្ឆិកាល ប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងគណៈប្រតិភូកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីតាំងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ស្ថិតនៅភាគខាងកើតទីក្រុងសាយ៉ាប៊ូរី ប្រទេសឡាវ**គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធីថ្វាយព្រះមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គម្រប់ខួប ៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»**មនុស្សជាង ៣៧០០០នាក់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅម៉ាឡេស៊ី ត្រូវបានជម្លៀសចេញទៅទីទួលមានសុវត្ថិភាព**អ៉ីរ៉ង់ ស្វាគមន៍បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ប៉ុន្តែរក្សាសិទ្ធិក្នុងការសងសឹក**រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល**លោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិកស៉ិក ព្រមព្រៀងគ្នាដើម្បីបញ្ឈប់ការធ្វើចំណាកស្រុក មកកាន់សហរដ្ឋអាមេរិក

រដ្ឋមន្រ្តីការពារជាតិចិន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនាកំពុងស្ថិតក្នុងភាពស្រពេចស្រពិល

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិចិន លោក ដុង ជុន កំពុងត្រូវបានស៊ើបអង្កេតពីបទពុករលួយ ខណៈជោគវាសនារបស់រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងមិនច្បាស់លាស់នៅឡើយ។ ទន្ទឹមនឹងការជជែកវែកញែកជាច្រើនបានលេចឡើងជុំវិញរឿងរ៉ាវខាងលើនេះ។

កាសែត Financial Times បានរាយការណ៍ជាលើកដំបូងថា លោក ដុង ជុន កំពុងត្រូវបានស៊ើបអង្កេតជុំវិញអំពើពុករលួយ។ មន្ត្រីអាម៉េរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតរបស់ចិនលើកងកម្លាំងគ្រប់គ្រងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រដ្ឋធានីប៉េកាំង បានពង្រីកបញ្ហាផ្សេងទៀតនៅក្នុងវិស័យយោធា និងលទ្ធកម្មយោធា។ មន្ត្រីរូបនេះ បានបន្ថែមថា ការស៊ើបអង្កេតលើលោក ដុង មានសារសំខាន់ណាស់ ដោយសារតែប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាអ្នកតែងតាំងលោក ដុង ដោយផ្ទាល់។ យ៉ាងណា មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ទៀត បានជំរុញឱ្យមានការប្រុងប្រយ័ត្នលើរបាយការណ៍អំពីការស៊ើបអង្កេតរបស់លោកដុង។

តើលោក ដុង ជុន កំពុងដើមតាមគន្លងអតីតរដ្ឋមន្រ្តីការពារជាតិចិន២រូបទៀតហើយមែនទេ? មែនទែនទៅ ប្រសិនបើលោក ដុង ជុន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមែន លោកនឹង​ក្លាយជា​អ្នក​កាន់​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិនទី​៣ ​ដែល​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ពី​បទ​ពុករលួយ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាំងហ្វូ និងលោក ​វ៉ី ហ្វឹងហឺ ត្រូវបានបណ្តេញចេញពីតំណែងពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ គួរជម្រាបថា យោធារបស់ចិនកំពុងហែលឆ្លងការបោសសម្អាតប្រឆាំងអំពើពុករលួយយ៉ាងទូលំទូលាយចាប់តាំងពីឆ្នាំមុន ដោយយ៉ាងហោចណាស់មានឧត្តមសេនីយ៍កងទ័ពចិន៩នាក់ និងនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិមួយចំនួនតូច ត្រូវបានដកចេញពីស្ថាប័ននីតិប្បញ្ញត្តិជាតិរហូតមកដល់បច្ចុប្បន្ន។

គួររំឭកថា អតីតរដ្ឋមន្រ្តីការពារជាតិចិនមុន២ រូបគឺលោក លី សាំងហ្វូ និងលោក ​វ៉ី ហ្វឹងហឺ ត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្ដ ដោយសារការបំពានវិន័យយ៉ាងធ្ងន់ធ្ងរ ជុំវិញការប្រព្រឹត្តិអំពើពុករលួយ។ គ្រានោះ សេចក្តីថ្លែងការណ៍របស់បក្សកុម្មុយនីស្ដបានបញ្ជាក់ថា ៖«អ្នកទាំងពីរក្បត់ទំនុកចិត្តរបស់បក្ស និងគណៈកម្មាធិការយោធាមជ្ឈិម ដោយបានបំពុលបរិយាកាសនយោបាយរបស់យោធាយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យខូចខាតយ៉ាងដំណំដល់ មុខមាត់មេដឹកនាំជាន់ខ្ពស់»។ ដូច្នេះ ចាំមើលទាំងអស់គ្នា តើជោគវាសនារបស់លោក ដុង ជុន នឹងដើរតាមគន្លងអតីតរដ្ឋមន្រ្តីការពារជាតិចិនទាំង២រូបមុនដែរឬយ៉ាងណា?។

អត្ថបទដែលជាប់ទាក់ទង