អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NNTI)។ ក្នុងនោះរួមមាន ៖ កម្រិតបរិញ្ញាបត្របច្ចេកទេស ចំនួន ៥កន្លែង និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(បរិញ្ញាបត្ររង) ចំនួន ៥កន្លែង។