**ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ**ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង**រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ទៅដល់​កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង**ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម**និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិភាក្សាលើការអនុវត្តសេចក្តីជូនដំណឹងស្តីពី ការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម**កម្លាំងអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបការជួញដូរកញ្ឆា នៅស្រុកបូរីជលសារ ដកហូតកញ្ឆាក្រៀម១១៩កញ្ចប់ ឃាត់ខ្លួនជនល្មើស ២នាក់**រដ្ឋមន្ត្រីព័ត៌មានកម្ពុជា និងរដ្ឋមន្ត្រីឃោសនាការតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បញ្ជាក់ជំហររួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌**អគ្គស្នងការនគរបាលជាតិ ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការស្តីទី មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយ នាយកក្រុមហ៊ុន Toyota**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន**កាកបាទក្រហមកម្ពុជា រៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម ជា វុទ្ធី ជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី និងជាតំណាងក្រុមហ៊ុន Hong Leong**អង្គការ MAG ប្តេជ្ញាបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីនជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី «កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»**អនុរដ្ឋមន្រ្តីការបរទេសឡាវ ស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន**ករណីឆេះផ្សារបឹងឈូក៖ រាជរដ្ឋាភិបាលប្រកាសសាងសង់តូបឡើងវិញនិងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅ ដោយមិនមានបង់ថ្លៃតូបទៀតនោះទេ**ខេត្តកណ្តាល ផ្សព្វផ្សាយចំណេះដឹង អបអរសាទរ «ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា» ជំរុញភាពស្អាតនិងបៃតងនៅតាមមូលដ្ឋាន**ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ក្នុងខេត្តបន្ទាយមានជ័យ**ឯកឧត្តម ប៊ុន ហុន បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**សិក្ខាកាមយោធា វគ្គឋានលេខា និងសេនាធិការផែនទី ជំនាន់ទី២១ និងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលវាស់វែង គូសផែនទី ១៥៨នាក់ បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះឈ្នះ

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ីនត្រាកូ ក្នុងការផ្តល់ស្ថានីយ៍ចម្រោះទឹកស្អាត ជូនដល់វិទ្យាល័យក្រុងកំពង់ឆ្នាំ ដើម្បីចូលរួមចំណែកក្នុងការពារបរិស្ថាន និងចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយ៍ចម្រោះទឹកស្អាត ដែលឧបត្ថម្ភ ដោយក្រុមហ៊ុន “ភាគហ៊ុនរួមគ្នាជម្រុញការវិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយ និរន្តរភាព(ស៊ីបកូ)” ដែលជាក្រុមហ៊ុនមួយដ៍ធំ ធ្វើការងារ ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់ និងការការពារបរិស្ថាននៅក្នុងបណ្តាប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ នៅវិទ្យាល័យក្រុងកំពុងឆ្នាំង ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

មានមតិក្នុងអង្គពិធីនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ចម្លោះទឹកស្អាតនៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង នេះ បានសរបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពសុខភាពចម្បងរបស់ សិស្សានុសិស្សទូទាំងខេត្ត។ ស្ថានីយ៍ចម្លោះទឹកស្អាតពិត ជាមានអត្ថប្រយោជន៍ច្រើនណាស់ដូចជា៖ ទី១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ សុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស, ទី២. កាត់បន្ថយការចំណាយ ថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងទី៣. កាត់បន្ថយការប្រើប្រាស់ដប ទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន។

តាមការលើកឡើងរបស់ លោក ហ័ង អាញ់យុង នាយកក្រុមហ៊ុនអ៊ិនត្រាកូ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីបកូ បានបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអ៊ីនត្រាកូ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ស៊ីបកូ បាននិងកំពុងអនុវត្ត គម្រោងចែកចាយចង្ក្រានសំចៃថាមពលចំនួន៣៥ម៉ឺន និងធុងចម្រោះទឹកចំនួន១៥ម៉ឺន ជូនដល់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនស៊ីបកូមានគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកពិសាជូនដល់សាលាក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន១៥០ នៅក្នុងដំណាក់កាលឆ្នាំ២០២៥-២០២៦ និងមានគម្រោងផែនការចែកចាយធុងចម្រោះទឹកស្អាតចំនួន ៨៥ម៉ឺន និងចង្ក្រានសន្សំសំចៃថាមពលចំនួន ៤៥ម៉ឺន នៅក្នុងដំណាក់កាលឆ្នាំ ២០២៥-២០២៧ មិនគិតថ្លៃ ដោយផ្តល់អាទិភាពចំពោះគ្រួសារដែលនៅប្រើអុសសម្រាប់ចម្អិនអាហារ និងមិនទាន់មានប្រភព ទឹកពិសាសុវត្ថិភាព។ តាមរយៈសកម្មភាពទាំងនេះនឹងបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសគឺចំពោះនារីនិងកុមារ និងកាត់បន្ថយការកាប់ដើមឈើមកធ្វើអុសចម្អិនអាហារ និងជាការរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ថ្លែងទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បាន ក្លាយទៅជាបញ្ហាធំរបស់សកលលោកហើយបាន និងកំពុងតែទទួលរងនូវគ្រោះ មហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុនេះ។ ទោះបីកម្ពុជា មិនមែនជាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចក៏ពិតមែន តែកម្ពុជាបានរងនូវផលប៉ះពាល់អំពីការប្រែប្រួល អាកាសធាតុដូចជាទឹកជំនន់ ខ្យល់ព្យុះ រាំងស្ងួត ការកើនកំដៅ។ល។ ដែលនាំឱ្យប៉ះបាល់ដល់អាយុជីវិតមនុស្ស សត្វ ដំណាំកសិកម្ម ទ្រព្យសម្បត្តិ ជាហេតុនាំឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន ក្រសួងបរិស្ថានជាសេនាធិការបានមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារបរិស្ថាន ដោយបានដាក់ចេញនូវផែនការសកម្មភាពចាំបាច់ចម្បងៗ យុទ្ធសាស្ត្ររយៈពេល វែង យុទ្ធនាការបណ្តុះនិងដាំកូនឈើ១លានដើមក្នុងមួយឆ្នាំ យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន។ល។ ដើម្បីពង្រីកគម្របព្រៃឈើ ទប់ស្កាត់ការប្រែប្រួល អាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលដូចតទៅ៖

១-អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវ យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ គោលនយោបាយ សេចក្តីណែនាំក៏ដូចជាផែនការសកម្មភាព របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ។

២-ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ ត្រូវរួមគ្នាថែរក្សា ការពារស្ថានីយ៍បូមទឹកនេះឱ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង។

៣-ត្រូវខិតខំការពារបរិស្ថានឱ្យបានស្អាត ថែរក្សាសុខភាព អនាម័យ ខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សល្អសម្រាប់បន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិ។

៤-ពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង