**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា**នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ**ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់**ប្រទេសអូស្ត្រាលី ជាប្រទេសដំបូងលើពិភពលោក អនុម័នច្បាប់ហាមប្រាមកុមារអាយុក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម**គំនិតផ្តួចផ្តើមអរិយធម៌សកល ៖រួមគ្នាសរសេរជំពូកដ៏រុងរឿងនៃភាពជាដៃគូសហប្រតិបត្តិការមិត្តភាពសម្រាប់អនាគតកម្ពុជា-ចិន**តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»**ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump ទទួលទានអាហារ ជាមួយមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Facebook**អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ត្រូវខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរឡើង លុបបំបាត់ការកកស្ទះឯកសារ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតផ្តល់អាហាររូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឆ្នាំសិក្សា២០២៤-២០២៥**អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បំភ្លឺ៦ចំណុច សោកស្តាយចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប**តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម**ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង**គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ**ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ**ម៉ិកស៊ិកព្រមានថា ការដាក់ពន្ធដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ការងារអាម៉េរិក៤សែនកន្លែង**រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ទៅដល់​កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច**យន្តហោះយោធាចិន និងរុស្ស៊ី ១១គ្រឿងហោះចូលទៅតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង**ព្រះមហាក្សត្រ យាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម

អនុរដ្ឋមន្រ្តីការបរទេសឡាវ ស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។

ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការអបអរសាទរចំពោះភាពជាប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម Thongphane SAVANPHET បានថ្លែងទៀតថា ទោះបីប្រទេសឡាវ មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេសឡាវបានចូលរួមដល់ការអនុវត្តនូវគោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹងបញ្ចូនរបាយការណ៍ស្ម័គ្រចិត្តអំពីការងារបោសសម្អាតមីនរបស់ខ្លួនទៅកាន់អនុសញ្ញាអូតាវ៉ា។

ឯកឧត្តម Thongphane SAVANPHET បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រប្រទេសឡាវជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម។ ជាមួយគ្នានោះ ឯកឧត្តម Thongphane SAVANPHET បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះបណ្តាលនូវជំនាញបច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីនដល់ប្រទេសឡាវ ផងដែរ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បានម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ ការចូលរួមរបស់ប្រទេសឡាវក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាបងប្អូន និងមិត្តភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្តនៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែលជាអ្នកជិតខាងដ៏ល្អ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមជាប្រទេសជិតខាង បានសម្តែងនូវការសប្បាយរីករាយចំពោះវឌ្ឍនភាពសម្រេចបានរបស់ប្រទេសឡាវក្នុងការងារបោសសម្អាតគ្រាប់បែកចង្កោម និងការជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនពីការគំរាមកំហែងនៃគ្រាប់មិនទាន់ផ្ទុះ។

ជាការឆ្លើយតបនឹងការស្នើសុំរបស់ប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀមខ្លួនក្នុងការបណ្តុះបណ្តាលធនធានបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវដល់ប្រទេសឡាវ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង