**សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ**ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត**បទវិភាគ៖លោកLee Hsien Loongពោរពេញទៅដោយជំនឿចិត្តលើការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន**បទវិភាគ៖ប្រទេសចិននឹង”តភ្ជាប់”ពិភពលោកទាំងមូលដោយឥតឈប់ឈរដើម្បីធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្លាយទៅជា”ខ្សែសង្វាក់ឈ្នះ-ឈ្នះ”យ៉ាងពិតប្រាកដ**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគណបក្ស Shichahai នៅទីក្រុងប៉េកាំង**លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញមន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិនទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួមសហការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យល្អ**ប្រធានាធិបតអាមេរិក លោក បៃដិន សង្ឃឹមថាលោក ត្រាំ នឹងគិតឡើងវិញអំពីការដាក់ពន្ធលើម៉ិកស៉ិក និងកាណាដា

គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤នេះ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ បាននិមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរចំនួន ៣កន្លែង គឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម នៅក្នុងខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចនេះដែរ មានការអញ្ចើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស , លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប, ក្រុមការងាររបស់ក្រសួងធម្មការ និងសាសនា, ក្រុមការងារមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ព្រមជាមួយមន្ត្រីអាជ្ញាធរអប្សារាជាច្រើនរូបផងដែរ។

ដោយមានបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង, ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បានធ្វើការរៀបចំទទួលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ប្រកបដោយភាពយកចិត្តទុកដាក់។ ឆ្លៀតនាឱកាសនេះដែរ ឧត្តមសេនីយ៍ឯក បានប្រគេននូវចង្ហាន់ និងភេសជ្ជៈ ដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម៦អង្គ មកពីខេត្តត្រាវិញ ប្រទេសវៀតណាម បាននិងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះ ព្រះតេជគុណទាំង៦អង្គ បាននិមន្តជួបជាមួយ គណៈសង្ឃកម្ពុជាទាំងពីរគណៈ និងនិមន្តសម្ដែងការគួរសមជាមួយ ថ្នាក់ដឹកនាំមួយចំនួនរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាពិសេសបាននិមន្តសម្ដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចទាំងទ្វេរ បានប្រគេនព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិត្យសភាកម្ពុជា និងការជួយកសាងទូកង តាមសំណើរបស់គណៈប្រតិភូព្រះសង្ឃខ្មែរក្រោមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង