ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី
ភ្នំពេញ៖ នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត”។
បទអន្តរាគមន៍របស់តំណាងកម្ពុជា ត្រូវបានធ្វើឡើងនិងពិភាក្សាក្នុងកិច្ចប្រជុំបិទទ្វានៃរដ្ឋមន្រ្តីយុត្តិធម៌ និងបានផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖
១. ប្រវត្តិនៃការកកើតអំពើប្រល័យពូជសាសន៍ និង ការសម្លាប់រង្គាលក្នុងរបបប៉ុលពត
២. ដំណើរការនៃការកសាងសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ និង ការបញ្ចប់សង្រ្គាមស៊ីវីលទាំងស្រុងនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ នៅឆ្នាំ១៩៩៨
៣. ការផ្លាស់ប្តូរបត់នយោបាយ ការធានានូវសិទ្ធរស់រានមានជីវិត និងការលប់បំបាត់នូវទោសប្រហារជីវិតនៅកម្ពុជា នៅឆ្នាំ១៩៨៩ ៕