**ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បានបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង**សត្វក្រៀល ឬកុកក្រៀល ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះហើរបានខ្ពស់ជាងគេ ហើយមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមបក្សីទាំងអស់**នគរបាលប្រើឡានទឹកអស់ ​៦៣គ្រឿង​ ទើបគ្រប់គ្រងបានទាំងស្រុង ក្រោយឆ្លងចរន្តអគ្គិសនី​បណ្តាលឲ្យឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន​មួយកន្លែង នៅខណ្ឌច្បារអំពៅ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជេីញបេីកការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា​ ថ្នាក់ជាតិ​ និងអន្តរជាតិ​ ឆ្នាំ២០២៤​ រយៈពេល៤យប់​ ៥ថ្ងៃ​ នៅខេត្តឧត្តរមានជ័យ**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សានិងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានរដ្ឋបាល**គម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣០%ហើយ**សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ**ឧត្ដមសេនីយ៍ទោ ហួត​ សុធី​ ដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត**វិវាទពាក់ព័នឹងការទាមទារការទទួលខុសត្រូវលើការបង្កឱ្យខូចខាតទ្រព្យសម្បត្តិមួយទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង**អាជីវករផ្សារបឹងឈូក សម្តែងនូវការរំភើបរីករាយនិងថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសជួសជុលតូបដែលឆេះឡើងវិញ និងផ្ដល់សិទ្ធិឱ្យគ្រប់គ្រងបានមួយជីវិត**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ**វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថាសិក្សាសុវត្ថិភាពនិងសន្តិសុខក្រៅប្រទេសរបស់ចិន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យទៅលើការផ្ទៀងផ្ទាត់ និងសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សន្ត្រីក្រមការ ជំនាន់ទី១១**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបិទសិក្ខាសាលាស្តីពី “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌”**ឯកឧត្តម ឆែម សាវុធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមនិងធ្វើបទអន្តរាគមន៍ក្នុងសន្និសីទអន្តរជាតិលើកទី១៤ នៃរដ្ឋមន្រ្តីយុត្តិធម៌ ស្តីពី “ពិភពលោកគ្មានទោសប្រហារជីវិត” នៅទីក្រុងរ៉ូម ប្រទេសអុីតាលី**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញទៅទស្សនាសាលាមជ្ឈិមបក្ស នៃបក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ**មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ផ្តោតលើការបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការទទួលស្គាល់គុណភាពបណ្តុះបណ្តាល TVET រវាងប្រទេសទាំងពីរ។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំបណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា ដែលមានស្រាប់នាពេលបច្ចុប្បន្ន នឹងអាចបន្តពង្រីកមួយកំរិតទៀតទៅជាអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តក្វាងស៊ី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជា ឱ្យដូចទៅនឹងស្តង់ដានៃប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេសក្នុងខេត្តក្វាងស៉ី ផងដែរ។

ជាការឆ្លើយតប លោកជំទាវ ឈិន អ៉ីជុន (Chen Yijun) បានសម្តែងការរីករាយ និងគាំទ្រចំពោះកិច្ចសហប្រត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា។

លោកជំទាវ បានជម្រាបថា វិស័យ បណ្តុះបណ្តាលបច្ចេកទេសនៅខេត្តក្វាងស៊ីមានការរីកចម្រើនខ្លាំង ដោយក្នុងនោះមានវិទ្យាស្ថានបច្ចេកទេសចំនួន ៣១០ កំពុងបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ចាប់ពីកំរិតមធ្យម កំរិតជាន់ខ្ពស់ និងបរិញ្ញាបត្រ។ ដូចនេះ លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា តាមរយៈការជំរុញនិស្សិតកម្ពុជាទៅសិក្សានៅខេត្តក្វាងស៉ីកាន់តែច្រើន រួមនិងការបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលនៅកម្ពុជាកាន់តែច្រើនទៀត នឹងជួយពង្រឹង និងលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង