**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក

សិក្ខាសាលាសម្រាប់សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ សិក្ខាសាលាសម្រាប់សមាជិក សមាជិកាសភា ស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ៖ បច្ចេកទេស និងវិធីសាស្រ្តចរចា និងសម្រុះសម្រួលក្នុងក្របខ័ណ្ឌសភា» ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាព លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាអនុប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី ដោយធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ។

មានចំណាប់អារម្មណ៍ក្នុងពិធីបិទសិក្ខាសាលាលោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការចែករំលែក និងការចូលរួមរបស់វាគ្មិនជំនាញ ក៏ដូចជារបស់លោកជំទាវ ឯកឧត្តមទាំងអស់ដែលពិតជាបានធ្វើឱ្យអង្គសិក្ខាសាលាយើងមានភាពរស់រវើក និងទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

លោកជំទាវបន្តថា សិក្ខាកាមទាំងអស់បានស្វែងយល់យ៉ាងច្បាស់ពីបេសកកម្ម និងតួនាទីសភាក្នុងការជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»។ សិក្ខាសាលានេះគឺជាការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ដែលតាមរយៈបទពិសោធរបស់យើងម្នាក់ៗត្រូវបានចងក្រងជាចំណេះដឹងដ៏មានសារៈសំខាន់ដែលចេញពីយើងប្រាកដជាមានមូលដ្ឋានរឹងមាំ ដើម្បីទៅបន្តបេសកកម្មរបស់យើងពេលត្រលប់ទៅវិញ។

លោកជំទាវបន្ថែមថា បច្ចុប្បន្នកម្ពុជាដើរតួនាទីជាទូតសុឆន្ទៈនៃការកសាងសន្តិភាព។ កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នៅរាល់បេសកកម្មដែលកម្ពុជាបានទៅដល់ គឺយើងបាននាំមកនូវបទពិសោធ និងសាច់រឿងនៃដំណើរស្វែងរកសន្តិភាពផ្ទាល់របស់យើងទៅដល់តំបន់ជម្លោះទាំងនោះដើម្បីបំផុសទឹកចិត្តរបស់ប្រជាជននៅទីនោះ និងភាគីជម្លោះឱ្យមានក្តីសង្ឃឹមសម្រាប់ការផ្សះផ្សារ និងបង្រួបបង្រួម។
ជារួម ការស្វែងរក និងថែរក្សាសន្តិភាពគឺជាបេសកកម្មដែលត្រូវតែបន្តធ្វើពេញមួយជីវិត ដើម្បីនិរន្តរភាព និងអនាគតរបស់សហគមន៍យើង។

ថ្លែងបិទក្នុងសិក្ខាសាលា លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលសិក្ខាសាលានេះ យើងបានដឹងថាស្ថានភាពជម្លោះ និងវិបត្តិនានា គឺកើតឡើងពីប្រភពនៃបញ្ហាខុសៗគ្នាប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា ហើយវាមានសារៈសំខាន់ដែលសំឡេងចម្រុះរបស់ស្ត្រី និងក្មេងស្រី រួមទាំងបុរស និងក្មេងប្រុស ត្រូវតែទទួលបាននូវការគិតគូរពិចារណារួមបញ្ចូលដល់ការធ្វើសេចក្តីសម្រេចចិត្ត។ ជាពិសេស ឥឡូវនេះយើងទាំងអស់គ្នាដឹងច្បាស់ថាទស្សនៈរបស់ក្មេងស្រី ក្មេងប្រុស ស្ត្រី និងបុរស សុទ្ធតែជាធាតុផ្សំចាំបាច់នៃចម្លើយប្រកបដោយបរិយាបន្នចំពោះបញ្ហាប្រឈមសន្តិភាព និងសន្តិសុខ ដែលយើងប្រឈមមុខនៅក្នុងតំបន់អាស៊ាន។ សមាសភាពភាគច្រើនគួរឱ្យកត់សម្គាល់សម្រាប់អ្នកចូលរួមនៃសិក្ខាសាលានេះ គឺជាសមាជិកសភា ហើយយើងផ្តោតលើតួនាទីដ៏សំខាន់ដែលសមាជិកសភា AIPA អាចដើរតួនាទីដើម្បីជួយប្រជាជនទាំងអស់ឱ្យទទួលបាននូវសន្តិភាព សន្តិសុខ និងសុវត្ថិភាពសាធារណៈ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

លោកជំទាវបន្តថា សិក្ខាសាលាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ សម្រាប់សមាជិកសភាស្ត្រីនេះ ដោយមានការចូលរួមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ពិតជាបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈការចែករំលែកបទពិសោធទាក់ទងនឹងបច្ចេកទេស និងយន្តូបករណ៍ចរចា-សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនានា។ តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ដ៏មានផ្លែផ្កា យើងបានរៀនអំពីនីតិវិធីសម្របសម្រួល យន្តការការទូតសភា រួមទាំងក្របខណ្ឌយុទ្ធសាស្រ្តនានា សម្រាប់របៀបវារៈ WPS នៅអាស៊ាន។ ការណ៍នេះ នឹងរួមចំណែកយ៉ាងទូលំទូលាយដល់ការលើកកម្ពស់កិច្ចផ្តួចផ្តើមនានាពាក់ព័ន្ធនឹងរបៀបវារៈWPS ប្រកបដោយបរិយាបន្ន និងឧត្តមានុវត្តន៍សភា ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់៕

អត្ថបទដែលជាប់ទាក់ទង