**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ប្រធានាធិបតីអាមេរិក ចូ បៃដិន លើកលែងទោសឱ្យកូនប្រុសរបស់ខ្លួន គឺលោក Hunter Biden ដែលជាប់ពិរុទ្ធ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ បានលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden ដែលជាប់ពិរុទ្ធពី បទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធនឹងសាវតាត្រួតពិនិត្យការទិញកាំភ្លើង និងការកាន់កាប់កាំភ្លើងខុសច្បាប់ ព្រមទាំងគេចវេសបង់ពន្ធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយសេតវិមាន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃអាទិត្យ ទី១ ខែធ្នូ) ខ្ញុំបានចុះហត្ថលេខាលើកលែងទោសឱ្យ Hunter កូនប្រុសរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំឡើងកាន់អំណាចមក ខ្ញុំធ្លាប់បាននិយាយថាខ្ញុំនឹងមិនជ្រៀតជ្រែកការសម្រេចចិត្តរបស់ក្រសួងយុត្តិធម៌ទេ ហើយខ្ញុំបានរក្សាពាក្យសន្យា របស់ខ្ញុំ ដោយសុខចិត្តឈរមើលកូនប្រុសរបស់ខ្ញុំរងការកាត់ទោសដោយអយុត្តិធម៌»។

កន្លងមក សេតវិមានបានអះអាងម្ដងហើយម្ដងទៀតថាលោក បៃដិន នឹងមិនលើកលែងទោស ឬក៏បន្ធូរបន្ថយទោសឱ្យកូនប្រុសរបស់លោកនោះទេ ហើយការសម្រេចចិត្តរបស់ លោក បៃដិននៅពេលនេះដែរ ធ្វើឡើងខណៈលោក Hunter Biden ត្រូវប្រឈមមុខនឹងការប្រកាសសាលក្រមផ្ដន្ទាទោសពីបទធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយពាក់ព័ន្ធ និងជាប់ពិរុទ្ធពីបទកាន់កាប់កាំភ្លើងខុសច្បាប់នៅថ្ងៃពុធសប្ដាហ៍នេះ។ លើសពីនេះទៅទៀត លោក បៃដិន ផ្ទាល់នឹងត្រូវប្រគល់តំណែងឱ្យលោក ដូណាល់ ត្រាំ ដែលនឹងត្រូវ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ លោក Hunter Biden បានសារភាពពីទោសកំហុសជាប់ពាក់ព័ន្ធនឹងបទចោទគេចវេសបង់ពន្ធ ១.៤លានដុល្លារ ខណៈបានចាយលុយ យ៉ាងហ៉ឺហាលើគ្រឿងញៀន សេវាកម្មផ្លូវភេទ និងរបស់របរប្រណិតៗៗ។ លោក Hunter ត្រូវប្រឈមមុខនឹងការកាត់ទោសក្នុងសំណុំរឿងនេះនៅថ្ងៃទី១៦ ខែធ្នូនេះ៕

អត្ថបទដែលជាប់ទាក់ទង