**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ចោទប្រកាន់ចិនថាកំពុងផ្ដល់អាវុធឱ្យរុស្ស៉ី សម្រាប់ធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន

បែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានចោទប្រកាន់ចិនថាកំពុងផ្ដល់អាវុធឱ្យរុស្ស៉ី សម្រាប់ធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែនដែលបង្កការគំរាម កំហែងដល់សន្តិភាពនៅអឺរ៉ុប និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Annalena Baerbock ធ្វើការកត់សម្គាល់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ និងមុនពេលលោកស្រីត្រូវធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ក្នុងសប្ដាហ៍នេះ។ ប្រមុខការទូតអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ថា «ជំនួសឱ្យការទទួលខុសត្រូវដើម្បីសន្តិភាព និងសន្តិសុខពិភពលោកក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិនកំពុងប្រឆាំងនឹងផលប្រយោជន៍ស្នូលរបស់អឺរ៉ុប តាមរយៈការផ្ដល់ជំនួយសេដ្ឋកិច្ច និងអាវុធទៅឱ្យរុស្ស៉ី»។

លោកស្រី Baerbock បានបន្ថែមថា «សង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិភាពរបស់យើង ហើយខ្ញុំក៏នឹង និយាយនៅក្នុងទីក្រុងប៉េកាំងផងដែរអំពីការពិតដែលយើងមិនអាចមិនអើពើពីបញ្ហានេះបានឡើយ នៅក្នុងទំនាក់ទំនងរបស់យើងជាមួយចិន»។

បើតាមលោកស្រី Baerbock សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាសន្តិសុខនៅអឺរ៉ុបមានជាប់ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់អាស៊ី ជាពិសេសក្រោយកូរ៉េខាងជើងត្រូវបានរាយការណ៍ថា បានបញ្ជូនទ័ព និងអាវុធ ទៅជួយគាំទ្ររុស្ស៉ី។

គួរបញ្ជាក់ថា លោកស្រី Annalena Baerbock នឹងត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ ជាទីដែលលោកស្រីនឹងជួបជាមួយសមភាគីចិនរបស់លោកស្រី គឺលោក វ៉ាង យី ដើម្បីពិភាក្សាពីបញ្ហាជាច្រើន ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង