**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ពិភាក្សាអំពីបញ្ហាចិន ជាមួយអតីតប្រធានសភាអាមេរិក

តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មានតៃវ៉ាន់ Central News Agency បានរាយការណ៍ថា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល២០នាទី ជាមួយអតីតប្រធានសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក គឺលោកស្រី Nancy Pelosi កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ អំឡុងទស្សនកិច្ចនៅរដ្ឋហាវ៉ៃ ហើយអ្នកទាំងពីរ បានពិភាក្សាគ្នាអំពីការគំរាមកំហែង ផ្នែកយោធា របស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Lai បានទៅដល់រដ្ឋហាវ៉ៃរបស់អាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាការឈប់សំចតផ្លូវការ មានរយៈពេលសរុប ចំនួន២ថ្ងៃ ហើយវាជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក នៅក្នុងតំបន់ប៉ាស៉ីហ្វិក។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយតែងតែថ្កោលទោស និងជំទាស់យ៉ាងដាច់អហង្ការចំពោះ ការឈប់សំចតបែបនេះ ធ្វើឡើងដោយបណ្តាមេដឹកនាំតៃវ៉ាន់ នៅលើទឹកដីរបស់អាមេរិក។
កាលនៅកាន់តំណែងជាប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ធ្លាប់បានបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាសមួយ ទៅកាន់កោះតៃវ៉ាន់ ដែលបានបណ្តាលឱ្យ ប្រទេសចិនខឹងសម្បារ ហើយបើកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ឡោមព័ទ្ធជុំវិញដែនកោះនេះ កាលពីឆ្នាំ២០២២។ វាគឺជាទស្សនកិច្ចលើកដំបូងបំផុត ដែលធ្វើឡើងដោយប្រធានសភាតំណាងរាស្រ្តអាមេរិក ទៅកាន់តៃវ៉ាន់ គិតក្នុងរយៈពេល២៥ឆ្នាំ។ បច្ចុប្បន្ន លោកស្រី នៅបន្តមានឋានៈជាសមាជិកជាន់ខ្ពស់ម្នាក់ ក្នុងគណបក្សប្រជាធិបតេយ្យអាមេរិក។

គួរបញ្ជាក់ថា យោងតាមប្រភពផ្នែកសន្តិសុខ ចិនអាចនឹងដឹកនាំការធ្វើសមយុទ្ធយោធា នៅជុំវិញតៃវ៉ាន់ អំឡុងឬក្រោយទស្សនកិច្ច របស់លោក Lai នៅប៉ាស៉ីហ្វិក។ បន្ទាប់ពីហាវ៉ៃ លោក Lai ត្រូវបន្តដំណើរទៅប្រទេសដែនកោះ Marshall Islands, Tuvalu និង Palau ជាប្រទេស៣ ក្នុងចំណោមប្រទេស នៅសល់ត្រឹម១២លើពិភពលោក ដែលបន្តរក្សាទំនាក់ទំនងផ្លូវការ ជាមួយទីក្រុងតៃប៉ិ។ នៅតាមផ្លូវ ពេលត្រឡប់មកវិញ លោក Lai ក៏នឹងឆ្លៀតឈប់សំចតនៅកោះហ្កាំ ដែលជាទឹកដីរបស់អាមេរិក ផងដែរ។ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់ ទោះភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការ ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង