សម្ដេចធិបតី អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយលទ្ធផល ៣ ទល់ ០ នៅ New Laos National Stadium ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤។