**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញបើកសិក្ខាសាលាលើកទី៥ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានរៀបចំពិធីបើកសិក្ខាសាលាលើកទី៥ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ក.ជ.យ. អគ្គនាយកដ្ឋានយុវជន អង្គការដៃគូ អង្គការយុវជន និងវិស័យឯកជន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា “ សិក្ខាសាលាថ្ងៃនេះ គឺជាវេទិកាមួយដើម្បីស្វែងយល់ពីរបៀបដែលយើងក្នុងនាមជាអ្នកពាក់ព័ន្ធមកពីអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត អាចសហការគ្នាដើម្បីបង្កើត និងធានានិរន្តរភាពឱកាសនៃការចូលរួមសកម្មភាពក្រៅម៉ោងសិក្សារបស់យុវជន។ តាមរយៈការរួមបញ្ចូលធនធាន គំនិត និងបណ្តាញរបស់យើង យើងជឿជាក់ថាកម្មវិធីក្រៅម៉ោងសិក្សា អាចឆ្លើយតបនឹងតម្រូវការរបស់យុវជនបានគ្រប់ៗគ្នា ប្រកបដោយបរិយាបន្ន និងផលជះល្អប្រសើរ។ ហើយ ហេតុអ្វីបានជារឿងនេះសំខាន់?

១) ការអភិវឌ្ឍន៍ជំនាញ៖ សកម្មភាពក្រៅម៉ោងសិក្សាជំរុញឱ្យមានជំនាញដូចជា ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទង ដែលមានសារៈសំខាន់សម្រាប់ការជោគជ័យនៅក្នុងសង្គមបច្ចុប្បន្ននេះ
២) ការចូលរួមក្នុងសហគមន៍៖ ការភ្ជាប់គម្លាតរវាងយុវជន និងសង្គម ដោយអាចឱ្យយុវជនទទួលបានពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពជាក់ស្តែង
៣) សុខុមាលភាពផ្លូវចិត្ត៖ ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា នឹងផ្តល់អារម្មណ៍នៃភាពជាកម្មសិទ្ធិ និងបំណងប្រាថ្នាប្រចាំជីវិត ដែលមានសារៈសំខាន់សម្រាប់យុវជនក្នុងការប្រឈមនឹងភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា “ជំនួបពិភាក្សារវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការងារយុវជន ជាការចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗរបស់សង្គមឱ្យសាកសមជាប្រទេសមានអារ្យធម៌ខ្ពស់ តាមរយៈការជំរុញការអភិវឌ្ឍយុវជនលើការអប់រំ ចំណេះដឹង សីលធម៌ សុខភាព ការលើកកម្ពស់ការចូលរួមរបស់យុវជន និងឱកាសការងារសមរម្យដល់អនាគតយុវជនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិឱ្យកាន់តែមានសមត្ថភាព សក្តានុពលប្រកបដោយសីលធម៌ សុជីវធម៌ និងច្បាប់វិន័យ”។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ដៃគូអភិវឌ្ឍ អង្គការ UNFPA អង្គការ France Volontaire ដែលបានសហការរៀបចំវេទិកាលើកទី៥ នេះឡើង៕

អត្ថបទដែលជាប់ទាក់ទង