**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់

រដ្ឋមន្រ្តី​ ឌិត​ ទីណា លេីកទឹកចិត្តឱ្យប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចូលរួម​យ៉ាងសកម្ម​ និងមានចិត្ត​ មានបេះដូង ក្នុងការលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន​

ភ្នំពេញ៖ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម​ ជាម​ ច័ន្ទសោភណ្ឌ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០២៤​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ យឹម​ ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

នាឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី​ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ​ ដែលជាជំនួយការបច្ចេកទេស​របស់ប្រជាកសិករ​ និងការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដេីមផលិត​ មានផែនការច្បាស់លាស់​ មានធនធានគ្រប់គ្រាន់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ និងមានស្តង់ដាការងារត្រឹមត្រូវ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី​ បានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលលោកប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ ​ត្រូវយកចិត្តទុកដាក់​ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ​ ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម​ ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ​ ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាជន​ ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា​ និងសហការធ្វេីការរួមគ្នាជាមួយក្រសួងកសិកម្ម​និងអាជ្ញាធរខេត្ត​ ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ​ ជាពិសេសត្រូវមានសាមគ្គីភាព​ផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ។

ពាក់ព័ន្ធនឹងការងារនយោបាយ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួម​យ៉ាងសកម្ម​ និងមានចិត្ត​ មានបេះដូងក្នុងការលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន​ ជាពិសេស​ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី​ ឬការវាយប្រហារណាមួយ​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ពេញលេញ​ និងឆ្លេីយតបឱ្យចំគោលដៅ។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណ​ និងជូនពរដល់អង្គពិធី​ ទទួលបានជោគជ័យ​ មានលទ្ធផលល្អ​ និងសម្រេចគ្រប់ភារកិច្ចការងារ​ ក្រោមម្លប់សុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង