**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ

លោក Xi Jinping លើកឡើងថាត្រូវបន្តជំរុញឱ្យ «ផ្លូវជនបទល្អ៤យ៉ាង» អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់

ផ្លូវជនបទជាផ្លូវបង្កើនប្រាក់ចំណូល ផ្លូវសុភមង្គល ផ្លូវតភ្ជាប់ចិត្ត និងផ្លូវស្តារជនបទឡើងវិញរបស់ប្រជាជនចិន។ ដើម្បីជួយកសិករចិនទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើង កាលពីឆ្នាំ២០១៤ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងជាបឋមនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវជនបទដែលកសាងល្អ គ្រប់គ្រងល្អ អភិរក្សល្អនិងដំណើរការល្អ ។
យុទ្ធសាស្ត្រ «ផ្លូវជនបទល្អ៤យ៉ាង » របស់ប្រទេសចិន ផ្តោតលើការធ្វើនិងជួសជុលផ្លូវ បានកែប្រែមុខមាត់របស់ជនបទចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បានផ្តល់ការធានាខ្លាំងចំពោះការបង្កើនប្រាក់ចំណូលកសិករចិននិងការស្តារជនបទចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ។ នៅភូមិ Shenshan ក្រុង Jinggangshan ខេត្ត Jiangxi ក្រោយពីផ្លូវថ្នល់តភ្ជាប់ក្នុងភូមិ កសិផលពិសេសរបស់អ្នកភូមិបានលក់ចេញទៅគ្រប់ទីកន្លែងទូទាំងប្រទេសចិន។
រយៈពេល១០ឆ្នាំកន្លងទៅ ប្រទេសចិនបានពន្លឿនកិច្ចកសាងផ្លូវជនបទល្អ៤យ៉ាង ចិនបានបោះទុនដើម្បីកសាងផ្លូវតាមជនបទចំនួនសរុបដល់ទៅ៤,៣ទ្រីលានយាន់ប្រាក់ចិន។ តាមផែនការ ដល់ឆ្នាំ២០៣៥ ប្រវែងសរុបនៃផ្លូវជនបទល្អ៤យ៉ាងរបស់ចិននឹងកើនដល់៥លានគីឡូម៉ែត្រ។ នៅខេត្ត Shanxi នៅចុងឆ្នាំ២០២៤នេះ ផ្លូវជនបទចំនួន៣នៅខេត្តសានស៊ីនឹងដាក់ឱ្យដំណើរការជាផ្លូវការ ដែលរួមមានផ្លូវទន្លេលឿងលេខ១ ផ្លូវមហាកំពែងលេខ១ និងផ្លូវTaihangលេខ១ ដែលអាចតភ្ជាប់ស្រុក១១៣ទូទាំងខេត្តជាមួយតំបន់ទេសចរណ៍ក្នុងខេត្តចំនួនរាប់ពាន់កន្លែង ហើយអាចជួយប្រជាជនចំនួន២សែននាក់ទទួលបានឱកាសការងារក្បែរផ្ទះ។
រយៈពេល១០ឆ្នាំកន្លងទៅនេះ តាមភូមិឃុំដែលមានលក្ខខណ្ឌសមល្មមសុទ្ធតែបានធ្វើផ្លូវបេតុង ដែលរថយន្តដឹកអ្នកដំណើរអាចទៅដល់ សេវាប្រៃសណីយ៍អាចទៅដល់។ «ផ្លូវជនបទល្អ៤យ៉ាង » ដែលផ្តួចផ្តើមដោយលោក Xi Jinping មេដឹកនាំកំពូលចិនបានផ្តល់ការគាំទ្រដ៏រឹងមាំចំពោះការធ្វើទំនើបកម្មតាមបែបផែនចិន៕

រូបភាព
*ការកសាង «ផ្លូវជនបទល្អ៤យ៉ាង » រយៈពេល១០ឆ្នាំបានជួយបង្កើនប្រាក់ចំណូលរបស់កសិករចិននិងស្តារជនបទចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ
* តាមផែនការ ដល់ឆ្នាំ២០៣៥ ប្រវែងសរុបនៃផ្លូវជនបទល្អ៤យ៉ាងរបស់ចិននឹងកើនដល់៥លានគីឡូម៉ែត្រ
* ខេត្ត Zhejiang ប្រទេសចិនបានសាកល្បងប្រើកង់អគ្គីសនីឆ្លាតវៃល្បាតពិនិត្យផ្លូវជនបទ។
* នេះជាទេសភាពផ្លូវជនបទក្នុងភូមិភាគស្វយ័ត Ningxia ប្រទេសចិន
* នេះជាផ្លូវជនបទក្នុងក្រុងShijiazhuang ខេត្តHebei ប្រទេសចិន
* អ្នកទេសចរទស្សនាទេសភាពស្រស់ស្អាតតាមផ្លូវរបស់ឃុំYumai ក្រុង Shannan ភូមិភាគ Xizhang
* នៅឃុំSanxi ស្រុកJingde ក្រុងXuanchengខេត្តAnhui ប្រទេសចិន ផ្លូវជនបទល្អ៤យ៉ាងតភ្ជាប់នឹងផ្ទះអ្នកភូមិ ភ្នំបៃតង និងអ័ព្ទពេលព្រឹកព្រលឹមក្លាយជាទេសភាពដ៏ស្រស់ស្អាត
* ផ្លូវជនបទនៃស្រុកFopingក្រុងHanzhong ខេត្តShhanxi ប្រទេសចិន
* ខេត្ត Zhejiang ប្រទេសចិនបានកែលម្អផ្លូវជនបទ ទេសភាពតាមដងផ្លូវនៃស្រុកនីមួយៗកាន់តែស្រស់ស្អាត

អត្ថបទដែលជាប់ទាក់ទង