**អ្នកជំនាញ ថារញ្ជួយដីប្រៀបដូចជា «កាំបិតដ៏អស្ចារ្យមួយ កាត់ចូលទៅក្នុងផែនដី»**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ**UN ថារបាយការណ៍​ដំបូង​ពី​មី​យ៉ាន់​ម៉ា បង្ហាញ​ពី «​ការ​ខូចខាត​យ៉ាង​សំខាន់​» បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រិចទ័រ**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករខ្មែរត្រៀមខ្លួនទប់ទល់ការប្រែប្រួលអាកាសធាតុនឹងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន**មនុមនុស្ស១០នាក់បានស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​មី​យ៉ាន់​ម៉ា**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើកទី៣ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។

កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។

ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើងដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (អាម៉េរិក បារាំង និងអូស្រ្តាលី) សមាជិក សមាជិកា​ ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, UNDP, USAID, PEPFAR, DFAT, CCC, CRS, KHANA, HACC) ព្រមទាំងតំណាងប្រជាជនគន្លឹះ។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យនិងផ្តល់ការឯកភាពលើរបៀបវារៈកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា លើកទី៣
២-ពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាលើកទី២
៣-បទបង្ហាញស្តីពីវឌ្ឍនភាពនៃក្រុមការងារផែនការយុទ្ធសាស្ត្រជាតិ ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៤-បទបង្ហាញអំពីបច្ចុប្បន្នភាពវឌ្ឍនភាពចម្បងៗ ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស តំណាងផ្នែករាជរដ្ឋាភិបាល និងតំណាងដៃគូអភិវឌ្ឍ៖
ការឆ្លើយតបជាតិនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា ជំនួយរបស់មូលនិធិសកលនៅកម្ពុជា ដោយវេជ្ជបណ្ឌិត ឈីវ ប៊ុនធី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល
វឌ្ឍនភាពឆ្ពោះទៅគោលដៅ៩៥ទី១ និងរក្សាគោលដៅ ៩៥ទី២ និងទី៣ ដោយតំណាងអង្គការ PEPFAR គម្រោងផ្តួចផ្តើមរបស់បារាំង ដោយវេជ្ជបណ្ឌិត MOSNIER Emilie, អ្នកជំនាញបច្ចេកទេសអន្តរជាតិ ក្រុមរួមអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ ដោយលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាអង្គការយូអិនអេដស៍
៥-បទបង្ហាញបច្ចុប្បន្នភាពនៃវឌ្ឍភាពផែនទីនិរន្តរភាព និងជំហាន ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស
៦-បទបង្ហាញគ្រោងផែនការសកម្មភាព ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍ
៧-មតិសរុប និងបិទអង្គប្រជុំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកស្រីនាយិកាសហប្រធាន។

នៅក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ យើងកំពុងស្ថិតក្នុងពេលផ្ទេរដំណាក់កាលពីការអនុវត្តកម្មវិធីរបស់អ្នកផ្តល់ជំនួយ ទៅជាកម្មវិធីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលអន្តរកាលនេះ បើម្ចាស់ជំនួយទទួលជួយអង្គការក្រៅរដ្ឋាភិបាល សូមជួយពង្រឹងស្ថាប័ន ដើម្បីឱ្យអង្គការទាំងនោះដឹងពីការងារដែលត្រូវធ្វើ។ បន្ទាប់មក រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពដើម្បីត្រៀមខ្លួនទទួលបន្ត។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការ UNAIDS ជាសហប្រធាន តំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ហើយជាពិសេសអរគុណ សហរដ្ឋអាម៉េរិក បារាំង និងអូស្រ្តាលីដែលជាប្រទេសម្ចាស់ជំនួយធំក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ៕

អត្ថបទដែលជាប់ទាក់ទង